អ្នក​ធ្វើ​សក្ការៈ​ចំនួន ២០.០០០ នាក់​ត្រូវបាន​ដាក់​នៅ​ដោយឡែក​នៅ​ប៉ា​គី​ស្ថាន បន្ទាប់​ពី​ចូលរួម​ពិធី​សាសនា​

146
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​មេសា​ថា​ប៉ា​គី​ស្ថាន​បានដាក់​អ្នក​ចូលរួម​ពី​ធី​សាសនា​អ៊ីស្លាម​ចំនួន ២០.០០០ នាក់​ឱ្យ​នៅ​ដាច់ដោយឡែក ហើយ​នៅ​បន្ត​ស្វែងរក​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​​ដែល​បាន​ចូលរួម​ក្នុង​ការប្រជុំ​ខាង​សា​នា​អ៊ីស្លាម​នៅ​ទីក្រុង​ឡាហ័​រ កាលពី​ខែ​មុន ចំ​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​កាន់តែខ្លាំង​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ពួក​គេ​ចង់​ធ្វើតេស្តិ៍​ឬ ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​អ្នក​ដែល​បាន​មក​ជួបជុំ​សាសនា​ដែល​រៀបចំឡើង​ដោយ​ក្រុម​ចលនា​អ្នក​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​Tablighi Jamaat ​រវាង​ថ្ងៃទី ១០-១២ ខែ​មីនា ដោយសារ​ការភ័យខ្លាច​ថា នៅពេល​នេះ​ពួកគេ​កំពុង​បង្ក​ការឆ្លង​រាលដាល​វីរុស​នេះ​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​និង​នៅ​បរទេស​៕ប្រែសម្រួល៖សុខា/sn

អ្នក​ធ្វើ​សក្ការៈ​អ៊ីស្លាម​ចាកចេញ​ពី​ពិធី​ជួបជុំ​សា​នា​Tablighi Jamaat​នៅ​ទីក្រុង​ឡាហ័​រ ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់​ពី​ចូលរួម​កាលពី​ថ្ងៃទី​១៣​ខែ​មីនា ឆ្នាំ​២០២០