អ្នក​មេ​មា​យ​ដោះ​ធំ​ម្នាក់នេះ​រៀបរាប់​ពី​របៀប​ទាក់​ប្តី​គេ​ជាង ១០០ នាក់​នៅ​ទូទាំង​ពិភពលោក រួច​ទទួលបាន​លុយ​កប់ៗ​!

2340
ចែករម្លែក
  • 213
    Shares

​កំពូល​នារី​ទាក់​ប្តី​គេ​មួយរូប​បាន​ប្រាប់​ពី​របៀប​ដែល​នាង​ជិះ​យន្តហោះ​ជុំវិញ​ពិភពលោក​ដើម្បី​ទាក់​ប្រុស​រៀបការ​រួចហើយ​សម្បូរ​លុយ​ជាច្រើនរូប​។​

​អ្នក​មេម៉ាយ​ឈ្មោះ ក្វេ​ណេ​ត លី (Gweneth Lee) បាន​ដេក​ជាមួយ​ប្រុសៗ​រៀបការ​រួច អស់​រយៈពេល​ជិត ១០ ឆ្នាំ​ហើយ ចាប់តាំងពី​មរណភាព​ស្វាមី​នាង ឈ្មោះ រ៉ូបឺត​។​

​ស្ត្រី​វ័យ ៤៧ ឆ្នាំ​រូបនេះ​បាន​និយាយថា ចាប់តាំងពី​ពេលនោះ​មក នាង​បាន​រីករាយ​នឹង​ថ្ងៃ​ឈប់សម្រាក​បែប​ហ៊ី​ហា​ប្រណីតៗ​ជាង ១៤ ម៉ឺន​ដុល្លារ ដែល​ប៉ាវ​ដោយ​ស្វាមី​ក្បត់ចិត្ត​ទាំងអស់នោះ ក្នុងនោះ​រួមមាន អ្នកលក់​គ្រឿងអលង្ការ ឈ្មួញ​ជើងសា​ភាគហ៊ុន និង​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ជាដើម​។​

​ក្វេ​ណេ​ត លី មកពី​សង្កាត់​ឆែ​ល​ស៊ី ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​រូបនេះ មិន​សុំទោស​ឡើយ​អំពី​ការ​លួច​មានអីៗ​ជាមួយ​ប្តី​គេ​ពី​ក្រោយខ្នង ដោយ​ទទូចថា នាង​បាន​ជួយ​ដល់​អាពាហ៍ពិពាហ៍​របស់​ពួកគេ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការបញ្ចេញ​ស្ត្រេ​ស​នៃ​ជីវិត​អាពាហ៍ពិពាហ៍​។​

​នាង​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​នាង​រំពឹងថា​នឹង​រីករាយ​នៅ​រដូវក្តៅ​ឆ្នាំនេះ នៅពេល​នាង​ដើរ​អាំង​ថ្ងៃ​ជាមួយ​មិត្ត​ប្រុស​រៀបការ​រួច​មួយ​គំនរ​ទៀត​របស់​នាង​។​

​នាង​បាន​និយាយថា “​ហេតុអ្វី​បានជា​អ្នក​ត្រូវ​ចំណាយ​ដើរលេង​នៅ​បរទេស​ថ្លៃៗ នៅពេល​អ្នក​អាចឱ្យ​គូស្នេហ៍​របស់​អ្នក​ជួយ​ចេញ​លុយ​បាន​នោះ​? នោះ​ជាការ​សង្ខេប​ពី​ឥរិយាបថ​របស់ខ្ញុំ​”​។​

​នាង​បន្តថា “​ខ្ញុំ​បាន​គណនា​ឃើញថា ខ្ញុំ​បានធ្វើ​ដំណើរ​ជាង ៨០.៤៦៧ គីឡូម៉ែត្រ​ដើម្បី​ទាក់​ប្តី​គេ​។ ខ្ញុំ​អាច​ចូល Mile High Club នៅលើ​យន្ដហោះ​ឯកជន​មួយ ជាមួយ​ប្តី​គេ​ម្នាក់​របស់ខ្ញុំ​។ គាត់​ជា​អ្នកជំនួញ​តាម​នាវា​ដ៏​ស្តុកស្តម្ភ​។ ប៉ុន្តែ​ភាគច្រើន ខ្ញុំ​ធ្វើដំណើរ​ដោយ​ខ្លួនឯង រួច​ដើរ​ទាក់​បុរសៗ​ទាំងនោះ​នៅតាម​សណ្ឋាគារ ព្រោះ​ពួកគេ​លប​មកជួប​ខ្ញុំ​ដោយ​សម្ងាត់ នៅពេល​ពួកគេ​ចេញ​ធ្វើ​ធុរកិច្ច​ផ្លូវ​ឆ្ងាយ​”៕ ដោយ៖ កញ្ញាដាលីស

នាង ក្វេ​ណេ​ត លី ទាក់​ប្តី​គេ​ជាង ១០០ នាក់​លើ​ពិភពលោក ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​មកនេះ