អ្នក​រចនា​ម៉ូត​ទូរស័ព្ទ iPhone លាឈប់​ពី​ក្រុមហ៊ុន Apple

1425
ចែករម្លែក

អ្នក​រចនា​ម៉ូត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple លោក ចូ​នី អាយ (Jony Ive) ចាក​ចេញពី​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone ក្រោយពី​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ផលិត iPhone រាប់​ទសវត្សរ៍ ដើម្បី​ទៅ​បង្កើត​ក្រុមហ៊ុន​ឯករាជ្យ​មួយ ជាមួយ​ក្រុមហ៊ុន Apple ជា​អតិថិជន​សំខាន់​របស់ខ្លួន​។​

​លោក​អាយ​ទទួលខុសត្រូវ​ចំពោះ​រូបរាង​នៃ​ផលិតផល​ល្បីៗ​របស់​ក្រុមហ៊ុន រួមទាំង iPhone​។​

​លោក​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Financial Times ថា ក្រុមហ៊ុន​ថ្មី​របស់គាត់​ឈ្មោះ LoveFrom នឹង​បន្ត​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Apple លើ​គម្រោង​ជាច្រើន​។​

​នាយក​ប្រតិបត្តិ​លោក ធី​ម ឃុ​គ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​ចូ​នី​គឺជា​តួអង្គ​ឯក​នៅក្នុង​ពិភព​នៃ​ការ​រចនា​ម៉ូត​និង​តួនាទី​របស់គាត់​នៅក្នុង​ការ​រស់​ឡើងវិញ​របស់​ក្រុមហ៊ុន Apple មិនអាច​រក​ពាក្យ​ថ្លែង​បានទេ ចាប់ពី​តាំងពី​ផលិតផល​ដំបូង iMac ឆ្នាំ ១៩៩៨ រហូតដល់​ទូរស័ព្ទ iPhone និង​អគារ​ដ៏​មហិច្ឆតា​មិន​ធ្លាប់មាន​ពីមុនមក​គឺ Apple Park​។ ក្រុមហ៊ុន Apple នឹង​បន្ត​ទទួលបាន​អត្ថប្រយោជន៍​ពី​ទេពកោសល្យ​របស់លោក​ចូ​នី​ដោយ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​គាត់​លើ​គម្រោង​ផ្តាច់មុខ​និង​តាមរយៈ​ការងារ ដែល​កំពុងដំណើរការ​របស់​ក្រុម​ឌី​ហ្សា​ញ​ដ៏​អស្ចារ្យ ដែល​គាត់​បាន​កសាងឡើង​”​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់ចុះ​ប្រហែល ១ ភាគរយ​នៅក្នុង​ការជួញដូរ​។ ភាគហ៊ុន​ក្រុមហ៊ុន​បាន​បិទ​នៅ​តម្លៃ ១៩៩,៧៤ ដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក​។​

​លោក​អាយ​នឹងត្រូវ​ជំនួស​ដោយ​អ្នក​រចនា​ម៉ូត​ដែលមាន​ស្រាប់​របស់​ក្រុមហ៊ុន Apple៕ ដោយ៖ កញ្ញាដាលីស

លោក​ចូ​នី អាយ (​ឆ្វេង​) និង​នាយក​ប្រតិបត្តិ Apple លោក​ធី​ម ឃុ​គ ពិនិត្យ​ទូរស័ព្ទ iPhone XR នាពេល​កន្លងទៅ​ថ្មីៗ​នេះ