អ្វីដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ធ្វើ​ដើម្បី​មាន​សុវត្ថិភាព​ពី​វីរុស​កូ​រ៉ូ​ណា​

168
ចែករម្លែក

​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​ទាំងអស់ ប៉ុន្តែ​អ្នកជំនាញ​បានដាក់​បម្រាម​ថា ការដែល​មាន​ជំងឺ​ទឹកនោមផ្អែម​នឹងធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​នេះ​ថែមទៀត​។ យោង​ទៅ តាម​ទិន្នន័យ​បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​ជំងឺ​ក្នុង​ខ្លួន​ដូចជា ទឹកនោមផ្អែម ជំងឺ​បេះដូង និង​បញ្ហា សួត​អាច​បង្ក​ជា​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​បើសិនជា​ពួកគេ​មាន​ជំងឺ​កូ​វីដ​១៩​។ ហេតុអ្វី​បាន ជា​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូ​វីដ​១៩?

​យោងទៅតាម​សមាគមន៍​ជំងឺ​ទឹកនោមផ្អែម​អាមេរិក (ADA) បាន​ឲ្យ​ដឹងថា វីរុស​កូ​រ៉ូ​ណា​ថ្មី​កំពុងតែ ផ្តល់​ផលវិបាក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ជា​ជំងឺ​ផ្តាសាយ​ធម្មតា​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទៅទៀត​ដូច្នេះហើយ អ្នក​ដែលមាន​ជំងឺ​នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បន្ថែម​។ ថ្មីៗ​នេះ CDC បាន​និយាយថា ជំងឺ​ទឹកនោមផ្អែម ការជក់បារី និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ភាព​ធ្ងន់ធ្ងរ របស់​ជំងឺ​កូ​វីដ​១៩​។​

​នៅពេល​អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​គ្រប់គ្រង​ជំងឺ​នេះ​បាន ពួកគេ​អាច​នឹងមាន​បញ្ហា​ឡើង ចុះៗ​របស់​ជាតិ​ស្ករ​ក្នុង​ឈាម ហើយក៏​ប្រឈម​នឹង​ផលវិបាក​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោម ផ្អែម​ដែរ​។ ដូច្នេះហើយ ការ​មាន​ជំងឺ​បេះដូង ឬ​ផលវិបាក​ផ្សេងៗ​ទៀត​ជាមួយ​ជំងឺ​ទឹកនោមផ្អែម ដែរនោះ អាច​បង្កើន​ឱកាស​កាន់តែខ្លាំង​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​នេះ​ដោយសារតែ​សមត្ថភាព ទប់ស្កាត់​ការបង្ក​រោគ​របស់​រាក​ងាយ​រង​ការចុះ​ខ្សោយ​។

​ដូច្នេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩​ទៅ​?

​ដំណឹង​ល្អ​នោះ​គឺថា មានរឿង​ច្រើនណាស់​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាចធ្វើ​បាន​ដើម្បី​រៀបចំខ្លួន និង​រស់នៅ​ឲ្យ​មាន​សុវត្ថិ​ផាព​ក្នុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​១០​នេះ​៖

– ​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រូពេទ្យ និង​ត្រូវ​មើលថា​តើ​អ្នកមាន​ថ្នាំ​ស្តុក​ទុក​គ្រប់គ្រាន់ ហើយ​ឬ​នៅ និង​មាន​ម៉ាស៊ីន​តាមដាន​ជាតិ​ស្ករ​ក្នុងផ្ទះ​គ្រប់គ្រាន់​ដែរឬទេ​។
– បើសិនជា​អ្នក​សម្គាល់​ឃើញថា​មានការ​ឡើង​ចុះ​ជាតិ​ស្ករ​ច្រើន​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​
​- ចូរ​តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម និង​សីតុណ្ហភាព​ជា​ទៀងទាត់​
​- ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​បន្លែ ផ្លែឈើ​ស្រស់ៗ​ដើម្បី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
​- ចូរ​កុំ​នៅ​ប្រមូល​ផ្តុំគ្នា ព្រោះ​វា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ឆ្លង​ចូលក្នុង​ខ្លួន​បាន​
​- ចូរ​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ចំពោះ​ការប្រែប្រួល​ទាំងឡាយណា​ដែល​កើតឡើង​ក្នុង​រាងកាយដោយសារតែ​វា​អាចជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​៕ ដោយៈ health.com.kh