ឥណ្ឌា​បាញ់​សាកល្បង​មី​ស៊ី​ល​លើក​ទី​២​ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​

345
ចែករម្លែក

​មី​ស៊ី​ល​នេះ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​សេណា​រី​យ៉ូស​ង្គ្រា​ម​នៅក្នុង​កម្រិត​កំណត់​ណាមួយ​នោះ​ជាមួយ​ប៉ា​គី​ស្ថាន ហើយ​ការបាញ់​សាកល្បង​កើតឡើង​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋា​​ភិបាល​ក្រុង​អ៊ីស្លា​ម៉ា​បាដ​(​ប៉ា​គី​ស្ថាន​)​បានបញ្ចប់​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ផ្ទាល់​របស់​ខ្លួន​ឈ្មោះ​Shaheen-1 ។​

​កងទ័ព​ឥណ្ឌា​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​Prithvi-II ជុំ​ទី​២ ចេញពី​កន្លែង​បាញ់​សាកល្បង​មួយ​នៅ​ឯនាយ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​អូ​ឌី​សា ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​។​​វា​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ជា​ដែល​ផលិត​ក្នុងស្រុក​និង​មាន​សមត្ថភាព​ភ្ជាប់​ក្បាល​គ្រាប់​ទម្ងន់ ១.០០០ គីឡូក្រាម​។

​ដោយ​ត្រូវ​បាន​ផលិត​នៅ​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​មី​ស៊ី​ល​ដោយ​អង្គការ​ស្រាវជ្រាវ​យោធា​និង​អភិវឌ្ឍន៍​វិស័យ​ការពារជាតិ (DRDO)​នោះ មី​ស៊ី​ល​Prithvi-II រយៈ​ចម្ងាយ​ហោះ​៣៥០ គីឡូម៉ែត្រ​នេះ ត្រូវបាន​ដាក់​ឱ្យ​ប្រើ​នៅ​ក្នុង​អង្គភាព​កងទ័ព​ឥណ្ឌា​កាលពី​ឆ្នាំ ២០០៣ ។​

​ការបាញ់​សាកល្បង​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​កងទ័ព​ឥណ្ឌា បាន​បាញ់​សាកល្បង​មី​ស៊ី​ល Agni-II រយៈ​ចម្ងាយ​២.០០០​គីឡូម៉ែត្រ កាលពី​ពេល​ថ្មីៗ​នេះ​៕​ដោយ​៖​សុខា​/sn

​​មី​ស៊ី​ល Prithvi-II