ឥណ្ឌូនេស៊ី​លុបចោល​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី បន្ទាប់​ពី​រញ្ជួយ​ដី​ខ្លាំង​កើតឡើង​

543
ចែករម្លែក

​រញ្ជួយ​ដី​កម្លាំង​៦,៩ រិ​ច្ឆ​ទ័​រ បាន​កើត​ឡើង​នៅ​នាយ​សមុទ្រ​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​៧​កក្កដា​ដែល​បាន​នាំឱ្យ​មាន​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​ភ្លាមៗ​ដែល​បាន​បណ្តាល​​ឱ្យ​ពួក​អ្នកស្រុក​ភ័យ​ស្លន់ស្លោរ​រត់ទៅរក​តំបន់​ដី​ខ្ពស់ៗ​ដើម្បី​សុវត្ថិភាព​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​ភូមិសាស្ត្រ​របស់​អាមេរិក​។​

​ក្រុម​អ្នកស្រាវជ្រាវ​ភូមិសាស្ត្រ​នេះ​បាន​និយាយថា រញ្ជួញ​ដី​កាលពី​ថ្ងៃអាទិត្យ បាន​កើត​ឡើង​នៅ​សមុទ្រ​Molucca ចម្ងាយ​១៨៥​គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​Manado ​រវាង​កោះ​Sulawesi និង កោះ​Malkuku ។​

​ក្រុម​អ្នកស្រាវជ្រាវ​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី បាន​ចេញ​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​សម្រាប់​សហគមន៍​ទាំងឡាយ​នៅ​ជិតៗ​តំបន់​នោះ ជា​ទី​ដែល​ពួក​អ្នកស្រុក ត្រូវ​បាន​ណែនាំ​​ឱ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​នៅ​តំបន់​នោះ​។​ប៉ុន្តែ​ក្រោយមក ការព្រមាន​នេះ​ត្រូវ​បាន​លុបចោល​វិញ​។​

​មិន​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ឬ​អ្នកស្លាប់​និង​របួស​នោះ​ទេ​៕​ដោយ​៖​សុខា​/sn

​​ពួក​អ្នកស្រុក ស្ថិតនៅ​ក្រៅ​ផ្ទះ​របស់​ពួកគេ នៅ​កោះ​Ternate​បន្ទាប់​ពី​រញ្ជួយ​ដី​៦,៩ រិ​ច្ឆ​ទ័​រ បាន​កើត​ឡើង​នៅ​នាយ​សមុទ្រ​ឥណ្ឌូនេស៊ី