ឥណ្ឌូនេស៊ី តំរូវ​អោយ​ពាក់​ម៉ាស់​មុខ​ពេលចេញ​ក្រៅ​ផ្ទះ​

146
ចែករម្លែក

​ឥណ្ឌូនេស៊ី បាន​រាយការណ៍​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​១៩៨​នាក់​កាលពី​ថ្ងៃអាទិត្យ នៅពេល​មនុស្ស​ស្លាប់​ថ្មី​៧​នាក់​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​១៩៨​នាក់​និង​អ្នក​ឆ្លង​កើន​ដល់​២.២៧៣​នាក់​។​

​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក៏​បញ្ជា​អោយ​ប្រជាជន​ពាក់​ម៉ាស់​មុខ​ពេលចេញ​ក្រៅ​ផ្ទះ​។​

​ក្នុងពេល​ជាមួយគ្នា ម៉ាឡេស៊ី​បាន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៧៩​នាក់ នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ដល់​៣.៦៦២​នាក់ និង​ស្លាប់​៦១​នាក់​​បន្ទាប់​ពី​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៤​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​។​

​នៅ​ហ្វីលីពីន​ឯណោះ​វិញ ក្រសួង​សុខាភិបាល​បាន​និយាយថា មនុស្ស​៨​នាក់​ទៀត​ស្លាប់​ដោយកូវី​ដ​១៩ នាំ​អោយ​អ្នក​ស្លាប់​សរុប​ដោយ​ជំងឺ​នេះ​កើន​ដល់​១៥២​នាក់ ខណៈ​ករណី​ឆ្លង​កើន​ដល់​៣.២៤៦​នាក់​។​

​សិង្ហ​បុរី ក៏​ជួប​កំណើន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​មិន​ធម្មតា​កាលពី​ថ្ងៃអាទិត្យ ដោយ​អាជ្ញាធរ​បាន​ប្រកាស​ករណី​ឆ្លង​ថ្មី​ចំនួន​១២០​នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​​ក្នុង​ប្រទេស​នេះ​កើន​ដល់​១.៣០៩​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ឥណ្ឌូនេស៊ី មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ ឥឡូវ​បញ្ជា​អោយ​ប្រជាជន​ពាក់​ម៉ាស់​ពេល​ចេញ​ក្រៅ​ផ្ទះ​