ឩ​ត្ត​ម​សេនីយ៍​ម្នាក់ ដែល​ល្បី​ខាង​បង្ក​បក្ខពួក ដើរ​ចាប់ដី នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ចាប់ខ្លួន​

1029
ចែករម្លែក

(​ព្រះសីហនុ​)៖ មាន​សេចក្តីរាយការណ៍​មក​ថា លោក​ឩ​ត្ត​ម​សេនីយ៍​ឈន ផ្លុំ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន តាម​ដី​​កា​បង្គាប់​អោយ​ឃុំខ្លួន លេខ​១៨៥២ តព​/១៧ ចុះ​ថ្ងៃទី​០៤.០៧.២០១៧ របស់ ចៅក្រម​ស៊ើបសួរ ឡូត ផា​រី​កាលពី​រសៀល​ថ្ងៃទី​៤​ខែកក្កដា​​ឆ្នាំ​២០១៧​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បង្ហើប​ប្រាប់ថា ពេលនេះ​គឺ​កងរាជអាវុធហត្ថ​បាន​អនុវត្ត​ដីការ​បង្គាប់​របស់​ចៅក្រម​នៃ​សាលា​​ដំបូង​ខេត្ត​ព្រះសីហនុ ទៅលើ​ឈ្មោះ ឈន ផ្លុំ ភេទ​ប្រុស មុខរបរ កង​យុទ្ធ​ពល​ខេមរភូមិន្ទ​មាន​ឋានៈ​ជា​ឩ​ត្ត​ម​សេនីយ៍ នៅ​ក្រសួង កា​ពារ​ជាតិ និង​អ​តី​តៈ​ជា​សកម្មជន​គណៈបក្ស​ស​មរ​ង្សី មាន​អាស័យដ្ឋាន​នៅ ក្រុម​១២ ភូមិ​៤ ស​/​ក​៤ ក្រុង​/​ខេត្ត ព្រះសីហនុ ពីបទ​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នកដទៃ​ដោយ​ទុច្ចរិត និង​សមគំនិត​ក្នុង​អំពើ​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នកដទៃ​ដោយ​ទុច្ចរិត​ស្ថិតក្នុង​ភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន នៅ​ព​ន្ធា​គារ​ខេត្ត​ព្រះសីហនុ​បណ្តោះអាសន្ន​រង់​ចាំ​បើក​ការស៊ើបអង្កេត​បន្ត​៕ ​ដោយ ៖វណ្ណៈ

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន នៅ​ព​ន្ធា​គារ​ខេត្ត​ព្រះសីហនុ​បណ្តោះអាសន្ន​រង់​ចាំ​បើក​ការស៊ើបអង្កេត​បន្ត