ឪពុក​ចំណាយពេល​ជិះ​យន្តហោះ​៦​ជើង​នៅ​ថ្ងៃបុណ្យ​ណូអែល​ដើម្បី​ចំណាយពេល​ជាមួយ​កូនស្រី​ដែលជា​អ្នកបម្រើ​លើ​យន្តហោះ​

1027
ចែករម្លែក

នេះ​ប្រហែលជា​អំណោយ​ដ៏​ផ្អែមល្ហែម​បំផុត​ពី​ឪពុក​ទៅ​កូនស្រី​នៅ​ថ្ងៃបុណ្យ​ណូអែល​។​

​ក្នុង​ស្មារតី​នៃ​ការ​ចំណាយពេល​ជាមួយ​គ្រួសារ​នៅ​រដូវ​បុណ្យ​ណូអែល​នេះ បុរស​អាមេរិក​ម្នាក់នេះ​បាន​កក់​ជើងហោះហើរ​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Delta Air Line ក្នុង​រយៈពេល​២​ថ្ងៃ​ដើម្បី​គាត់​អាច​នៅ​ជាមួយ​កូនស្រី​របស់គាត់​ដែលជា​អ្នកបម្រើ​លើ​យន្តហោះ​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី ២៤​ធ្នូ អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉ៃ ឡេ​វី (Mike Levy) បានសរសេរថា គាត់​បាន​អង្គុយ​ក្បែរ​ឪពុក​ម្នាក់​ឈ្មោះ ហាល់ (Hal) នៅលើ​ជើងហោះហើរ​ត្រឡប់ទៅផ្ទះ​របស់គាត់​នៅ​ទីក្រុង​ដេ​ត្រ​យ រដ្ឋ​មី​ស៊ី​ហ្គែ​ន​។​

​លោក​ម៉ៃ ឡេ​វី​បានសរសេរថា “​កូនស្រី​របស់គាត់​ឈ្មោះ​ភៀស (Pierce) គឺជា​អ្នកបម្រើ​លើ​យន្តហោះ​របស់​យើង ដែល​ត្រូវ​ធ្វើការ​នៅ​ថ្ងៃបុណ្យ​ណូអែល​។ លោក​ហាល់​បាន​សម្រេចចិត្តថា​គាត់​នឹង​ចំណាយ​ថ្ងៃ​ឈប់សម្រាក​នៅ​ជាមួយ​នាង​។ ដូច្នេះ​គាត់​បាន​ហោះ​នៅលើ​ជើងហោះហើរ​នីមួយៗ​របស់គាត់​នៅថ្ងៃនេះ​និង​ថ្ងៃស្អែក​នៅ​ទូទាំងប្រទេស​ដើម្បី​ចំណាយពេល​ជាមួយ​កូនស្រី​របស់គាត់​សម្រាប់​បុណ្យ​ណូអែល​!”​។​

​កញ្ញា​ភៀស វ៉ូ​ហ្គា​ន (Pierce Vaughan) បានគ្រោង​នឹងធ្វើ​ការ​នៅ​ថ្ងៃ​ណូអែល ហើយ​ឪពុក​របស់​នាង​បាន​តាម​នាង​តាំងពី​ទីក្រុង​ហ្វ​ត​មេ​យើ រដ្ឋ​ផ្លរីដា​រហូតដល់​ទីក្រុង​ដេ​ត្រ​យ និង​ពី​ដេ​ត្រ​យ​ទៅ​រដ្ឋ​ម៉ាស​សា​ឈូ​សេត​៕ ដោយ៖ កញ្ញាដាលីស

លោក​ហាល់​ចំណាយពេល​ជិះ​យន្តហោះ​២​ថ្ងៃ​នៅ​ជាមួយ​កូនស្រី​របស់គាត់​សម្រាប់​ជា​កាដូ​បុណ្យ​ណូអែល