ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា ធ្វើ​បទបង្ហាញពីជ័យជំនះរបស់រុស្សីលើណាហ្ស៊ីអាល្លឺម៉ង់

152
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖នាពេលថ្មីៗនេះនៅសណ្ឋាគារកាំបូឌីយ៉ាណាឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្សីប្រចាំប្រទេសកម្ពុជាលោកឌីមីទ្រីយស្វេត្តហ្វកូវ(Dmitry Tsvetkov ) បានធ្វើបទបង្ហាញមួយ អំពី​ខួបជ័យជំនះលើកទី៧៥ឆ្នាំ របស់រុស្សីលើពួក ​ណាហ្ស៊ី​អាល្លឺម៉ង់។

លោកបានឌីមីទ្រីយ ស្វេត្តហ្វកូវ បានថ្លែងថា៖ទិវាជ័យជំនះដ៏សំខាន់នេះ គឺជាថ្ងៃបញ្ចប់​ភាពឈឺចាប់ និងក្តីវេទនានៅក្នុងទ្វីបអឺរ៉ុប។​ក្រោយជ័យជំនះផ្នែកជាច្រើននៃពិភពលោក ប្រទេសមហាអំណាចធំៗ និងកងទ័ពសម្ព័ន្ធមិត្តបានបញ្ចប់ការបង្ហូឈាម ដែលក្នុង​នោះ​នៅក្នុងទ្វីបអាស៊ីផងដែរដែលធ្វើឱ្យជប៉ុនចាញ់សង្រ្គាម។

លោកឯកអគ្គរដ្ឋទូត​បានលើកឡើងថា៖សហព័ន្ធរុស្សី តែងតែផ្តោតការយក​ចិត្តទុក​ដាក់​យ៉ាងខ្លាំងក្នុងការថែរក្សាការចងចាំអំពីសង្គ្រាមនិងរម្លឹកទៅដល់ជនរងគ្រោះ និងវីរបុរស​សម័យសង្រ្គាម ព្រមទាំងចងចាំចំពោះឈ្មួញសង្រ្គាមនិងអំពើឧក្រិដ្ឋរបស់គេ។

សូមជម្រាបផងដែរកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៩ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាក៏​បា​ន​ប្រារព្ធពិធីខួបលើកទី៧៥ នៃ «ថ្ងៃជ័យជម្នះ Vitory Day» ដែលជាថ្ងៃ​ដ៏សំខាន់​មួយ​របស់រុស្ស៊ី រំលឹកពីជ័យជម្នះរបស់អតីតសហភាពសូវៀត ទៅលើរបបណាហ្ស៊ីអាឡឺម៉ង់ (Nazi Germany) កាលពីឆ្នាំ១៩៤៥។

កាលពីឆ្នាំ១៩៤១-១៩៤៥ ប្រជាជនរុស្ស៊ីបានងើបឡើងតស៊ូប្រឆាំងនឹងរបបណាហ្ស៊ី រហូត​បង្កសង្គ្រាមមួយឈ្មោះថា Great Patriotic War ដែលសង្គ្រាមនេះគឺជាផ្នែក​មួយ នៃសង្គ្រាមលោកលើកទី២។កាលនោះមានប្រជាជនរុស្ស៊ីប្រហែល ២៧លាន​នាក់​ឯណោះ បានហ៊ានលះបង់ជីវិតប្រឆាំងនឹងកងកម្លាំងពួកហ្វាស៊ីសដែលរុស្សី​ចាត់ទុក​ថា​ជាក្រុមមនុស្សក្រៅសង្គម។

ការបូជាជីវិតរបស់ប្រជាជនទាំងនោះ មិនត្រឹមតែបានត្រួសត្រាយផ្លូវឲ្យ​ឈ្នះលើ​សង្គ្រាម​លោ​ក​លើកទី២ប៉ុណ្ណោះទេប៉ុន្តែក៏បានធ្វើឲ្យកើតមាន​ឡើងនូវវិមាន​សេរីភាព​អន្តរជាតិ​លើ​​ជុំវិញពិភពលោ​ក ហើយក៏បំផុសលើកទឹកចិត្តពួកគេឲ្យហ៊ាន​តស៊ូទាមទារ​ឯករាជ្យ​ពីអំណាចអាណានិគមនានាផងដែរ៕