១​លាន​នាក់​នៅ​តាម​ជំរំ​សង្គ្រោះ​នៅ​ឥណ្ឌា ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​កើនឡើង​ដល់​១៨៤​នាក់​

341
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ឥណ្ឌា​បាន​ជម្លៀស​មនុស្ស​ប្រហែល​មួយ​លាន​នាក់​ទៅ​ជំរំ​សង្គ្រោះ​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​បាន​កើនឡើង​ដល់​១៨៤​នាក់​​កាលពី​ថ្ងៃ​ចន្ទ​ថ្ងៃទី​១២​ខែ​សីហា​។​

​នៅ​រដ្ឋ​Kerala​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​ទទួល​រងគ្រោះ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​។​ដោយ​បាន​បណ្តាល​ឱ្យ​បិទ​អាកាសយានដ្ឋាន​Kochi ចំនួន​៣​ថ្ងៃ​​កាលពី​សប្តាហ៍​មុន​។

​លោក​Pramod Kumar អ្នកនាំពាក្យ​ប៉ូលិស​នៅ​រដ្ឋ​Kerala​បាន​ប្រាប់​សារព័ត៌មាន​AFP”​យ៉ាងហោច​ណាស់​មនុស្ស​៧៦ នាក់​បាន​ស្លាប់​និង​៥៨​នាក់​កំពុង​បាត់​ខ្លួន​និង​៣២ ​នាក់​ផ្សេងទៀត​បាន​រងរបួស​”​។​

​មនុស្ស​ប្រមាណ ២៨៨.០០០ នាក់​នៅ​ទូទាំង​ទីក្រុង​ដែល​រងគ្រោះ​ខ្លាំង​បំផុត​នៅ​រដ្ឋ​Kerala​ដែល​រួមាន​ទីក្រុង Wayanad ទីក្រុង​Malappuram​និង ទីក្រុង Kozhikode​ត្រូវបាន​ជម្លៀស​ទៅកាន់​ជំរំ​សង្គ្រោះ​។​

​មនុស្ស​យ៉ាងតិចណាស់​៤២​នាក់​បាន​ស្លាប់​ផង​ដែរ​នៅ​រដ្ឋ​Karnataka ដែល​ជា​រដ្ឋ​នៅ​ជិតខាង​នេះ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រុម​មន្ត្រី​នៅ​រដ្ឋ​Karnataka បាន​ប្រាប់​សារព័ត៌មាន​AFP ថា​” យើង​បាន​ជម្លៀស​ប្រជាជន​ជាង ៥៨០.០០០ នាក់​ទៅ​កាន់​ជំរំ​សង្គ្រោះ​។​

​ផ្លូវ​ជា​ច្រើន​នៅ​ទូទាំង​តំបន់​ដែល​រង​ផលប៉ះពាល់​នេះ បាន​ខូចខាត​ឬ​កាត់​ផ្តាច់ ដោយសារ​ទឹកជំនន់​៕​ដោយ​៖​សុខា​/sn

២៨៨.០០០ នាក់​នៅ​ទូទាំង​ទីក្រុង​ដែល​រងគ្រោះ​ខ្លាំង​បំផុត​នៅ​រដ្ឋ​Kerala​ដែល​រួមាន​ទីក្រុង​Wayanad ទីក្រុង​Malappuram និង​ទីក្រុង Kozhikode ត្រូវបាន​​ជម្លៀស​ទៅកាន់​ជំរំ​សង្គ្រោះ​