២​ថ្ងៃ​សោះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ឈប់សម្រាក​ចុង​ឆ្នាំ​ឆក់យក​ជីវិត​មនុស្ស​អស់​១០៩​នាក់​នៅ​ថៃ​

320
ចែករម្លែក

​ការហូរ​ចេញ​របស់​ប្រជាជន​ថៃ​ពី​បណ្តា​ទីក្រុង​ឆ្ពោះទៅកាន់​ភូមិ​ស្រុក​និង​ទីកន្លែង​ក​ម្សាន​នានា​នៅក្នុង​អំឡុងពេល​ឈប់សម្រាក​ចុង​ឆ្នាំ​រយៈពេល​២​ថ្ងៃ​មកនេះ​​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​៩៧៤​លើក សម្លាប់​មនុស្ស​១០៩​នាក់ និង​របួស​០០៣​នាក់ ,​នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​គមនាគមន៍​។​

​អា​ណុន លឿង​បូរី​បុន មន្ត្រី​នៅ​ក្រសួង​ខាងលើ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ធ្នូ​ថា គ្រាន់​តែ​ថ្ងៃ​សៅរ៍​តែមួយ មាន​គ្រោះថ្នាក់​៥១០​លើក សម្លាប់​មនុស្ស​៦៦​នាក់​និង​របួស​៥៧២​នាក់​។​

​ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​គ្រោះថ្នាក់ និង​បន្ទាប់មក​បើក​លឿន ហើយ​ទោចក្រយានយន្ត​(​ម៉ូតូ​) ចូលរួម​ចំណែក​គ្រោះថ្នាក់​៦៤,៦​ភាគរយ​។​

​មាន​ហេតុការណ៍​ចរាចរណ៍​គួរអោយ​ចាប់អារម្មណ៍​មួយទៀត​ក្នុងអំឡុងពេល​ឈប់សម្រាក​ចុងឆ្នាំ​នេះ គឺ​ផ្លូវ​ចេញពី​ក្រុង​បាងកក​ឆ្ពោះទៅកាន់​ខេត្ត​នគរ រ៉ា​ត​ចា​សី​ម៉ា បាន​ស្ទះ​ជាខ្លាំង ដោយ​រថយន្ត​នៅ​តម្រៀប​ជា​ជួរ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​សៅរ៍​៕​ដោយ​៖​វាសនា​

រដ្ឋាភិបាល ប៉ូលិស​និង​បណ្តា​ទីភ្នាក់ងារ​ក្នុងស្រុក បាន​បង្កើត​យុទ្ធនាការ​បើកបរ​មិន​ផឹកសុរា​ប្រចាំឆ្នាំ​របស់​គេ ដើម្បី​បង្កើន​ការយល់ដឹង​ក្នុង​ចំណោម​អ្នកបើកបរ​​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងអំឡុងពេល​ចូលឆ្នាំ​សកល​ថ្មី​ចាប់ពី​ថ្ងៃ​២៧​ធ្នូ ដល់ ០២​មករា​