២​នាក់​ប្តី​ប្រពន្ធ​ពាក់​ព​ន្ធ័​ដើរ​ឆបោក​រថយន្ត​ចំនួន​៣​គ្រឿង​ពី​ក្រុមហ៊ុន​បង់​រំ​លោះ​ត្រូវ​សមត្ថកិច្ច​ឃាត់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

405
ចែករម្លែក

ដោយ:សាវ​រក្ស/​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​កម្លាំង​នគរបាល​ប្រតិបត្តិ​ការណ៍​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ជាប់​ពាក់​ព​ន្ធ័​ឆបោក​រថយន្ត​ចំនួន​៣​គ្រឿង​ពី​ក្រុមហ៊ុន​បង់​រំ​លោះ​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៩ នៅ​ចំណុច​ផ្លូវ​ខាង​សារិន ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

​បើតាម​សមត្ថកិច្ច​ឬ​ស្សី​កែវ​ឲ្យ​ដឹងថា កា​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើគឺធ្វើឡើង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​មួយ​រក​ស៊ីបង់​រំ​លោះ​ប្តឹង​កាលពីពេល​កន្លង។ ម្ចាស់​ក្រុមហ៊ុន​បង់​រំ​លោះ​បាន​តាមរក​ជនសង្ស័យ​ជា​យូរ​មក​ហើយ​រហូតដល់​ព្រឹក​ថ្ងៃទី​១​ ខែមេសា នេះ​ក្រុមហ៊ុន​រងគ្រោះ​បាន​ឃើញ​ជនសង្ស័យ​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ធ្វើការ​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​តែម្តង​។

​ប្រភពពី​នគរបាល​បន្តទៀតថា កន្លង​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ បាន​ទៅ​ទិញ​រថយន្ត​នៅ​ក្រុមហ៊ុន​បង់​រំ​លោះ​មួយ​ដោយ​ជនសង្ស័យ​ទាំង​២​នាក់​ទិញ​រថយន្ត​បង់​រំ​លោះ​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង យកទៅ​ក្លែង​ឯកសារ​លក់​អស់ហើយ​គេចខ្លួនបាត់​មិនបាន​បង់ប្រាក់​តាម​កិច្ចសន្យា​យូរ​ខែ​ឆ្នាំ​មកហើយ ហើយ​ម្ចាស់​ក្រុមហ៊ុន​ក៏បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្រាប់​នៅ​ថ្ងៃទី​១​ ខែមេសា ​ក៏​ប្រទះឃើញ​ជន​ឆបោក​រថយន្ត​ទាំង​២​នាក់​ក៏​ឃាត់ខ្លួន​តែម្តង ។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ឡើ​ង​រថយន្ត​សំដៅទៅ​ក្រ​សួ​មហាផ្ទៃ ​ដើ​ម្បី​ធ្វើការ​សាកសួរ​៕​B/