៣នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅប៉ុស្ត៍យាមប៉ូលិសព្រំដែនមីយ៉ាន់ម៉ា

593
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃសុក្រទី២៥ខែមករាថាជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបំផ្ទុះគ្រាប់បែកចំនួន៤គ្រាប់និងបាញ់ជាច្រើនគ្រាប់នៅប៉ុស្ត៍យាមប៉ូលិសព្រំដែនមីយ៉ាន់នៅរដ្ឋរ៉ាឃីនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ខែមករា។

ប៉ូលិស២នាក់និងវិស្វករយោធាម្នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។

អំពើហិង្សាកើតមាននៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-បង់ក្លាដែសនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។នៅឆ្នាំ២០០១៧កងទ័ពមីយ៉ាន់ម៉ាបានសម្លាប់ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាច្រើននាក់និងបណ្តាល ឱ្យជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់រត់ភៀសខ្លួនឆ្លងដែលចូលបង់ក្លាដែស ក្រោយការឆ្លើយតបវិញដោយយោធាលើវាយប្រហារទៅលើប៉ុស្ត៍យាមប៉ូលិសដោយកងទ័ពរំដោះរ៉ូហ៊ីងយ៉ាARSA ដែលជាក្រុមបះបោររ៉ូហ៊ីងយ៉ា។

នៅខែនេះ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងទ័ពមីយ៉ានម៉ានិងកងទ័ពរំដោះរ៉ូហ៊ីងយ៉ាARSA នេះ ដោយបណ្តាលឱ្យជនស៊ីវិលប្រហែល៦.០០០ នាក់រត់ភៀសខ្លួន ។

ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះត្រូវបានរាយការណ៍ថាបានចាប់ផ្តើមពីក្នុងប្រទេសបង់ក្លាដែសហើយពួកអ្នកវាយប្រហារទាំងនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណជាផ្លូវការនោះទេ៕ដោយ៖សុខា/sn

ប៉ូលិសឈរយាម អគារទីតាំងប៉ូលិសនៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩