៦​នាក់​ស្លាប់​ក្នុង​ពិធី​ចែក​ស្បៀង​មួយ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

90
ចែករម្លែក

​ប៉ូលិស​២​នាក់ និង​ជន​ស៊ី​វិល​៤​នាក់​ទៀត ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថានកា​លពី​ថ្ងៃ​សៅរ៍​ទី​០៩​ឧសភា ក្រោយ​ការប៉ះទង្គិច​មួយ​នៅ​ពិធី​ចែក​ស្បៀង​មួយ​ក្នុង​ខេត្ត ហ្គ័​រ​។​

​មនុស្ស​រាប់រយ​នាក់​បាន​ជួបជុំ​នៅក្រៅ​ការិយាល័យ​អភិបាលខេត្ត​នៅ​ទីក្រុង ហ្វី​រ៉ូស​កូ ហើយ​អ្នកខ្លះ​ដែល​តម្រង់​ជួរ​រង់ចាំ​ទទួល​ជំនួយ​បាន​ប្រឆាំង​តវ៉ា​នឹង​អ្វី​ដែល​ពួកគេ​ហៅថា «​ការចែក​ស្បៀង​មិន​យុត្តិធម៌​​ដល់​គ្រួសារ​ក្រីក្រ​»​។​

​មន្ត្រី​ខេត្ត​ម្នាក់​បាន​និយាយថា អ្នក​តវ៉ា​ជា​ច្រើន​បាន​សំរុកចូល​ក្នុង​ការិយាល័យ​អភិបាលខេត្ត​និង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។​

​ពួក​មន្ត្រី​បន្ទោស​អ្នក​ប្រឆាំង​តវ៉ា​ចំពោះ​អំពើ​ហិង្សា​ដែល​នាំ​អោយ​ស្លាប់​មនុស្ស​៦​នាក់​នេះ ដោយ​អ្នកនាំពាក្យ​របស់​អភិបាលខេត្ត​បាន​និយាយថា​«​អ្នក​ប្រឆាំង​តវ៉ា​បាញ់​លើ​ប៉ូលិស​។​ជន​ស៊ីវិល​៤​នាក់​រួមមាន​​និយោជិត​វិទ្យុ​មូលដ្ឋាន​ម្នាក់ និង​ប៉ូលិស​២​នាក់​បាន​ស្លាប់​។​មនុស្ស​១៩​នាក់​ទៀត​រងរបួស​»​។​

​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​អះអាង​អំពី​ការស្លាប់​នេះ និង​ថាសមាសភាព​ជន​អាក្រក់​នៅក្នុង​ហ្វូង​មនុស្ស​បាន​វាយប្រហារ​អាគារ​រដ្ឋាភិបាល ដែល​នាំ​អោយ​ប៉ូលិស​បាញ់​ឡើង​លើ​ដើម្បី​បំបែក​ហ្វូង​មនុស្ស​។​

​ចំណែក​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថានបា​ននិយាយថា ការវាយប្រហារ​នេះ​«​គួរអោយ​រន្ធត់​» និង​បាន​ប្រកាស​ថា​រដ្ឋាភិបាល​នឹង​ធ្វើ​ការស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

បាតុករ​សែង​ជនរងគ្រោះ​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​មួយ​នៅ​ក្រៅ​ការិយាល័យ​អភិបាលខេត្ត​នៅ​ក្រុងហ្វី​រ៉ូស​កូកាល​ពីថ្ងៃ​០៩​ឧសភា​