៦​នាក់​ស្លាប់​និង​១៨​នាក់​បាត់​ខ្លួន​បន្ទាប់​ពី​ទំនប់​ទឹក​នៅ​ឥណ្ឌា​បាក់​

510
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា មនុស្ស​៦​នាក់​បាន​ស្លាប់​និង​យ៉ាងហោចណាស់​១៨​នាក់ បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​៣​ខែកក្កដា បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ បាន​បណ្តាលឱ្យ​បាក់​ទំនប់​ទឹក​មួយ​នៅ​ទីក្រុង​រ៉ា​ត​ណា​ហ្គីរី នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា​។​

​លោក Alok Awasthy អ្នកនាំពាក្យ​អង្គភាព​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌា​បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP​ថា ” ដោយ​យ​ប្រើប្រាស់​យន្តហោះ​ឌ្រូ​ន ​យើង​រកឃើញ​សាកសព​៦​នាក់​និង​មនុស្ស​ជាង​១៨​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ​។ យើង​បាន​បញ្ជូន​អ្នក​សង្គ្រោះ​២​ក្រុម​បន្ទាប់ពី​ការបាក់​ទំនប់ទឹក​Tiware នេះ​បាន​កើត​​ឡើង​កាលពី​ពេល​យប់​ថ្ងៃ​អង្គារ ហើយ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​រក​អ្នក​នៅ​រស់​”​។​

​កាលពី​ថ្ងៃ​អង្គារ ជញ្ជាំង​មួយ បាន​បាក់​រលំ នៅ​ទីក្រុង​មុំ​បៃ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​បាន​សម្លាប់​មនុស្ស​២២​នាក់​និង​របួស​ច្រើន​នាក់ ។ កម្មករសំណង់​៦​នាក់​បាន​ស្លាប់​​ផង​ដែរ​នៅ​ទីក្រុង​ពូន​នៅ​ជិត​ទីក្រុង​នេះ នៅពេល​ជញ្ជាំង​មួយ​ផ្សេងទៀត​បានរ​លំបាក់​សង្កត់​។​

​នៅ​ថ្ងៃ​ពុធ​នេះ ភ្លៀង​បាន​បន្ត​ធ្លាក់​នៅ​ទីក្រុង​ពូន​ដែល​នៅជាប់​សមុទ្រ​នេះ ដែល​បាន​នាំឱ្យ​មាន​ទឹកជំនន់ ដោយ​បំផ្លាញ​ផ្លូវថ្នល់​និង​ផ្លូវរ​ភ្លើង និង​បង្ក​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​៕​ប្រែ​សម្រួល​៖​សុខា​

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ជន់​លិច​និង​ខូចខាត​នៅ​ទីក្រុង​មុំ​បៃ​