​កងទ័ព​កម្ពុជា​-​ថៃ​ជួប​ទំនាក់ទំនង​ល្អ​ឡើងវិញ​ក្រោយ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

117
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុខុន​នាយសេនាធិការ​កងពល​តូច​អន្តរាគមន៍​លេខ​៨​បាន​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​ប្រមាណ​ជិត​៣០​នាក់​។​ជួប​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ថៃ​ប្រមាណ​២៥​នាក់​។​

​ក្នុងនោះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​មួន​ប្រដាប់​ប្រធាន​ទិស​ប្រាសាទព្រះវិហារ​។​លោក​វរសេនីយ៍ឯក​ប៊ុន​តឺ​ប​ប្រធាន​ទំនាក់ទំនង​ព្រំដែន​បន្ទាប់ពី​បាន​ផ្តាច់​ការជួប​ទំនាក់ទំនង​គ្នា​មួយរយៈ​ក្រោយ​ការផ្ទុះ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​។​កិច្ច​ជំនួប​ទំនាក់ទំនង​បន្ត​រវាង​កងទ័ព​កម្ពុ​ជា​-​ថៃ​ធ្វើឡើង​នៅ​បណ្តោយ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​គោល​៨​ខាងលិច​ភ្នំ​ប្រាសាទព្រះវិហារ​។​

​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការទំនាក់ទំនង​ល្អ​បន្ថែមទៀត​រវាង​កងក​ម្លាំ​ង​ឈរជើង​ជួរមុខ​នៃ​ប្រទេស​ទាំងពីរ​។​ដើម្បី​រក្សាបាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ព្រមទាំង​ការរស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុខុន​បាន​ថ្លែង​បញ្ជាក់​ឱ្យដឹងថា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការជឿទុកចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងការពារជាតិ​អគ្គបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៅ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច​ក្នុង​កិច្ចការពារ​នៅតាម​គោលដៅ​ខ្សែរ​ត្រៀម​ជួរមុខ​ព្រំដែន​កម្ពុជា​-​ថៃ​។​


​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ខិតខំ​ប្រឹងប្រែង​បន្ត​ក្នុងការ​ការពារ​គ្រប់គ្រង​បាន​យ៉ាងរឹងមាំ​ដោយ​ឈរលើ​ស្មារតី​ប្រុងប្រយ័ត្ន​និង​ទទួលខុសត្រូវ​ខ្ពស់​។​ពិសេស​បង្កើន​ការចេញ​ដើរល្បាត​បាន​ជាប់​ជាប្រចាំ​ទោះបីជា​សភាពការណ៍​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា​ក្តី​យើង​ក៏​នៅតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​៕S/​