​កងទ័ព​ពង្រឹងសមត្ថភាព​ការងារ​និង​អនុវត្ត​អភិក្រម​៥​និង​បទបញ្ញត្តិ​១០​របស់​សម្តេច​តេ​ជោ​

559
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឯក​សំ​អូន​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​ថ្លែង​ក្នុងពេល​ដឹកនាំ​ប្រតិភូ​កម្មសិក្សាការី​ធ្វើ​កម្មសិក្សា​និង​ជម្រុញ​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​មុខតំណែង​មេបញ្ជាការ​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥​ភ្នំ​ឆ័​ត្រ​ស្ថិតនៅ​ភូមិ​ក្តិ​ប​ថ្ម​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩ ។​

កម្មសិក្សាការី​ជា​មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង​យោធា​នៃ​យោធ​ភុ​មិ​ភាគ​ទី​៥ ,​កងពលតូច​ថ្មើរ​លេខ​៥១​លេខ​៥២​លេខ​៥៣​តំបន់​ប្រតិបត្តិការ​សឹក​រង​នៃ​ខេត្ត​និង​កងឯកភាព​នានា​ចំណុះ​យោធា​ភូមិភាគ​ទី​៥​កងវរសេនាតូច​រៀប​រយ​ផ្នែក​សឹក​រង​ស្រុក​ក្រុង​នានា​និង​មកពី​កងពលតូច​ថ្មើរជើង​លេខ​៥១​ចំណុះ​យោធភូមិភាគ​ទី​៥​។​

តម​ក បាន​ចូល​ទីប្រជុំ​ធំ​ដោយ​សណ្តាប់​នូវ​មតិ​វាយតម្លៃ ដាក់​ស​ន្ទ​ស្សន៍​ពិន្ទុ​ការរិះគន់​ស្ថាបនា​កែលម្អ​ពី​នាយ​នាយរង​តំណាង​អង្គភាព​នានា​និង​មេបញ្ជាការរង​ទទួល​អភិវឌ្ឍន៍​,​មេបញ្ជាការរង​ទទួល​សេនាធិការ​យោធភូមិភាគ​ដែលជា​ប្រតិភូ​កម្មសិក្សាការី ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ង៉ែត​ព្រឿង​មេបញ្ជាការ​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​-​ភ្នំ​ឆ័​ត្រ​និង​ការ​បញ្ចាំង​ស្លាយ​បានលើកឡើង​ពី​ប្រវត្តិ​ទាំង​៥​ដំណាក់កាល​.​ពី​ដំណើរ​ការវិវត្ត​និង​ការអភិវឌ្ឍន៍​ចំណុច​ឈរជើង​និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​រដ្ឋបាល​ផ្លូវ​អាកាសធាតុ​រចនាសម្ព័ន្ធ​ចាត់តាំង​និង​កម្លាំង​ទ័ព​គ្រឿង​បំពាក់​ពោលគឺ​ការដឹកនាំ​គ្រប់គ្រង​អង្គភាព​។​

ជា​ពិសរ​រស​លោក​បានបង្ហាញ​ណី​លទ្ធផល​ការងារ​ដែល​អង្គភាព​ស​ម្រេច​បាន​លើ​៤​ខ្លឹមសារ​រួមមាន​:១-​ការងារ​ដឹកនាំ​បញ្ជា​និង​របៀបរបប​ធ្វើការ ,២-​ការត្រៀម​ប្រយុទ្ធ​និង​បេស​សកម្ម ,៣- ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ​និង​-​ការងារ​ចិញ្ចឹម​ទ័ព​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​សុខុមាលភាព​ទ័ព​។​

នាឱកាស​នោះ មាន​ពិធី​ចុះហត្ថលេខា​លើ​ការផ្ទេរ​ប្រគល់​និង​តែងតាំង​លោក​វរសេនីយ៍​ហុង​ប្រុស​ជា​មេបញ្ជាការ​ថ្មី​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥​ភ្នំ​ឆ័​ត្រ​ជំនួស​លោក​ង៉ែត​ព្រឿង​មេបញ្ជាការ​ចាស់​ដែល​ត្រូវបាន​ឡើងទៅ​ជា​មេ​បញ្ជ​ការរង​យោធា​ភូមិភាគ​ទី​៥៕S/

​រូបថត : លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន រួមជាមួយ​មេបញ្ជាការរង មេបញ្ជាការ​កងពល និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ដឹកនាំ​កម្មសិក្សាការី​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥ -​ក្តឹប​ថ្ម​និង​ផ្ទេរតំណែង​មេបញ្ជាការ​លោក​ង៉ែត ព្រឿង ចេញ លោក​ហុង ប្រុស ចូល ( រូប​:​ភ្នំ​ស្វាយ​)​