​កម្ពុជា​ស្នើឱ្យ​អាជ្ញាធរ​ថៃ​ពិនិត្យឡើងវិញ​ការហាមឃាត់​មិនឱ្យ​នាំ​ផលដំណាំ​ចូល​

934
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ច្រកព្រំដែន​អានសេះ​ស្ថិត​ក្នុងភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​(​កម្ពុជា​)​ស្នើឱ្យ​អាជ្ញាធរ​ថៃ​ពិនិត្យឡើងវិញ​ទៅលើ​សំណើសុំ​ផ្អាក​ហាមឃាត់​មិនឱ្យ​នាំចូល​ដំណាំ​កសិផល​ប្រមាណ​ជាង​១០​មុខ​របស់​កម្ពុជា​ចូល​ទឹកដី​ថៃ​។​

តាម​ច្រក​អានសេះ​ជា​ច្រក​តំបន់​វា​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មិនមែន​តែ​ពលរដ្ឋ​កម្ពុជា​នោះទេ​។​ព្រោះថា​បច្ចុប្បន្ននេះ​ការនាំ​កសិផល​ចេញចូល​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ភាគច្រើន​គឺ​នាំចូល​មក​តែ​ពី​ប្រទេស​ថៃ​។

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានលើកឡើង​ថាបើ​អាជ្ញាធរ​ថៃ​ហាមឃាត់​មិនឱ្យ​នាំ​កសិផល​ជាង​១០​មុខ របស់​កម្ពុជា​ចូល​ទឹកដី​ថៃ​បានទេ នោះ​កម្ពុជា​ក៏​មិន​អនុញ្ញាតឱ្យ​កសិផល​ថៃ​ជាង​១០​មុខ ចូលមក​ទឹកដី​កម្ពុជា​បាន​វិញ​នោះដែរ​។​ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​ប្រចាំខែ​រួមគ្នា​៤​ស្រុក រវាង​ស្រុក​ជាប់​ព្រំដែន នៃ​ខេត្ត​ឧ​ប៊ុន​រាជធានី ព្រះរាជាណាចក្រ​ថៃ​។

​ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក​ប្រា​ជួប​មូល​ប្រដាប់​ប្រធាន​ទំនាក់ទំនង​ព្រំដែន​យោធភូមិភាគ​ទី​៤ ទិស​ទី​១ នៃ​កងកម្លាំង​សុ​រៈ​នារី​ថៃ និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងការ​រួមគ្នា​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​នានា​។​

លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានលើកឡើង​ទៀតថា​កន្លងមក​ថៃ​បានស្នើ​ឲ្យ​កម្ពុជា​ផ្អាក​នាំ​កសិផល​ផ្លែ​ល្ពៅ​ចូលទៅ​ទឹកដី​ថៃ​តាម​ច្រក​តំបន់​នេះ​។​ប៉ុន្តែ​កម្ពុជា​ក៏បាន​ស្នើ​ទៅ​ភាគី​ថៃ​មិន​ឲ្យ​នាំ​ផ្លែ​ល្ពៅ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​វិញ​ផងដែរ​។

​លោក​បន្ត​ថាបើ​ច្រក​តំបន់​នេះ​ក្លាយទៅជា​ច្រក​អន្តរជាតិ​នោះ​ថ្នាក់ដឹកនាំ​នឹងធ្វើ​ទៅតាម​ច្បាប់​ដែល​ប្រទេស​ទាំងពីរ​បានកំណត់​។​ប៉ុន្តែ​បច្ចុប្បន្ន​ច្រក​តំបន់​នេះ​នៅ​មិនទាន់​ក្លាយទៅជា​ច្រក​អន្តរជាតិ​នោះ​នៅឡើយ​ទេ​។​ដូច្នេះ​កម្ពុជា​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ពិចារណា​ព្រោះ​ថាបើ​អាជ្ញាធរ​ថៃ​នៅតែ​ធ្វើការ​ផ្អាក​កសិផល​រប​ស់​កម្ពុជា​គឺ​ប្រៀប​បីដូច​ជា​កាត់​ប្រយោជន៍​របស់​ប្រទេស​ថៃ​ប្រមាណ​ជាង​១០​មុខ​ដូច្នេះ​ដែរ​។​

​លោក​អភិបាលស្រុក​បន្ថែមថា ចំពោះ​រឿងនេះ​លោក​និង​ដាក់ជូន​ទៅឱ្យ​អភិបាលខេត្ត​ព្រះវិហារ ដើម្បី​ស​ម្រ​ច​ថា​តើ​យកតាម ការស្នើសុំ​របស់​អាជ្ញាធ​រ​ថៃ​ឬ​យ៉ាងណា​៕S/​