​កម្ពុជា​-​ចិន រួមចិត្ត​តែមួយ​

124
ចែករម្លែក
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងាររបស់ក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី
 

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​កម្ពុជា​-​ចិន រួមចិត្ត​តែមួយ ដើម្បី​ពុះពារ​គ្រោះមហន្តរាយ​នៃ​ជំងឺរាតត្បាត និង​ជម្នះ​នូវ​រាល់​ឧបសគ្គ​។​
នៅ​ដើមខែ​មេសា ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​ឧបត្ថម្ភ​ជូន​ដល់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា នូវ​ថវិកា​សរុប​ចំនួន ១៨​ម៉ឺន ដុល្លារ​អាម៉េរិក និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​ម៉ឺន​យ័ន និង​ម៉ាស​វេជ្ជសាស្ត្រ N95 ចំនួន​មួយ​ម៉ឺន សន្លឹក​ជូន​ដល់​សហព័ន្ធ​ចិន​ក្រៅប្រទេស​ខេត្ត​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា​ព្រមទាំង​ឧបត្ថម្ភ​ម៉ាស​វេជ្ជសាស្ត្រ​ប្រើប្រាស់​១​ដង​ចំនួន ១០ ម៉ឺន​សន្លឹក ជូន​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ចុងខែ​មករា ឆ្នាំ ២០២០ ជា​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ខណៈដែល​ជំងឺ​កូ​វីដ​១៩ បាន​រីក​រាលដាល​នៅ​ប្រទេស​ចិន​។ ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​យកចិត្តទុកដាក់​លើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ចិន និង​តែង​តស៊ូ​ជំនះ​នូវ​រាល់​ឧបសគ្គ​នានា ដោយ​ក្រុមហ៊ុន​បាន​ព្យាយាម​ស្វែងរក និង​ទិញ​ម៉ាស​វេជ្ជសាស្ត្រ N95 ចំនួន ១​ម៉ឺន​សន្លឹក នៅ​កម្ពុជា ហើយ​បញ្ជូន​ទៅកាន់​ខេត្ត​ហ៊ូ​ណាន​យ៉ាង​ឆាប់​បំផុត​។ ក្នុងពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា​ជូន​ដល់​សហព័ន្ធ​ចិន​ក្រៅប្រទេស​ខេត្ត​ហ៊ូ​ណាន ចំនួន ៥​ម៉ឺន​យ័ន ផងដែរ​។​

សម្ភារបរិក្ខារពេទ្យដែលឧបត្ថម្ភជូនដល់សហព័ន្ធចិនក្រៅប្រទេសខេត្តហ៊ូណានប្រចាំនៅកម្ពុជា

​សម្ភារ​បរិក្ខារ​ពេទ្យ​ដែល​ឧបត្ថម្ភ​ជូន​ដល់​សហព័ន្ធ​ចិន​ក្រៅប្រទេស​ខេត្ត​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា​​បច្ចុប្បន្ននេះ ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​ចិន​មាន​សភាព​ធូរ​ថយ​ហើយ ប៉ុន្តែ​ការរីក​រាលដាល​នៅក្រៅ​ប្រទេស​នៅតែ​បន្ត​កើនឡើង​។ នៅក្រោម​ស្ថានភាព​ដ៏​តានតឹង​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ភាគ​ហ៊ុ​និក​នៃ​ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បានសម្រេច​ឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន ១៨​ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ លើសពីនេះ ក្រុមហ៊ុន​ក៏បាន​ព្យាយាម​ទិញ​ម៉ាស​វេជ្ជសាស្ត្រ ប្រើប្រាស់​មួយដង ចំនួន ១០​ម៉ឺន​សន្លឹក ពី​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ឧបត្ថម្ភ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ហើយ​បាន​គាំទ្រ​ការងារ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩​តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង​របស់ខ្លួន​។ ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម​រាល់ពេល​មាន​វិបត្តិ​កើតឡើង ដោយ​អនុវត្ត​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា ដ៏​ដូចជា​អនុវត្ត​នូវ​វប្បធម៌​ក្រុមហ៊ុន ការងារ​សប្បុរសធម៌ និង​ស្មារតី​នៃ​សេចក្តីស្រឡាញ់​របស់ខ្លួន​។​ចំណងមិត្តភាព​កម្ពុជា -​ចិន​យូរអង្វែង រួមគ្នា​ការពារ​សុខ​សុវត្ថិភាព​របស់​ប្រជាជន​និង​ប្រទេសជាតិ​។​

សម្ភារបរិក្ខារពេទ្យដែលឧបត្ថម្ភជូនដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ជំងឺ​គ្មាន​មេត្តា តែ​មនុស្ស​មាន​ក្តី​ស្រឡាញ់​។​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នេះ​ប្រទេស​ចិន​និង​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​។​នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​កន្លងទៅនេះ​ជា​ពេលវេលា​ដ៏​លំបាក​បំផុត​សម្រាប់​ប្រទេស​ចិន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វិដ​១៩ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ដំណើរ​ទស្សនកិច្ច​បន្ទាន់​មួយ ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដែល​នេះ​ជា​អំណោយ​ដ៏​វិសេស​បំផុត​ដែល​ប្រជាជន​ចិន​បានទទួល​។ សព្វថ្ងៃនេះ ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ហើយ​រដ្ឋាភិបាល​ចិន រដ្ឋាភិបាល​ក្នុង​តំបន់ និង​ប្រជាជន​ចិន បាននិងកំពុង​ឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។​

​ក្នុងនាម​ជា​សហគ្រាស​ចិន​ដំបូងបង្អស់​ដែល​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ និង​ចូលខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយទៅជា​ក្រុមហ៊ុន​អចលនទ្រព្យ​និង​ទេសចរណ៍​ខ្នាត​ធំ និង​ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ថ្មី​លក្ខណៈ​អន្តរជាតិ​។ ក្រុមហ៊ុន​តែង​ខិតខំ​ជំរុញ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍ​វប្បធម៌​រវាង​ប្រទេស​ចិន​និង​កម្ពុជា​។​ក្នុងពេល​មាន​វិបត្តិ​នេះ​ក្រុមហ៊ុន​ក៏មាន​កាតព្វកិច្ច​និង​ទំនួល​ខុសត្រូវ​ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។​

​លោក Deng Pibing ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី និង​គម្រោង​នានា​ក្នុងប្រទេស​កម្ពុជា​របស់​ខ្លួន តែងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ការគាំទ្រ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​មូលដ្ឋាន​។ លោក​បាន​បន្តថា ការឧបត្ថម្ភ​សម្ភារ​បង្ការ​ការពារ​ជំងឺ​កូ​វិដ​នេះ ជា​ទឹកចិត្ត​របស់​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដល់​ប្រជាជន​កម្ពុជា​។​

សម្ភារបរិក្ខារពេទ្យដែលឧបត្ថម្ភជូនដល់សារមន្ទីរជាតិ
 (រូបឆ្វេងទី៣៖ លោកVisoth Chhay ប្រធានសារមន្ទីរជាតិនៃព្រះរាជាណាចក្រកម្ពុជា)

​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​៖ ជម្រុញ​យ៉ាងសកម្ម​នូវ​គម្រោង​គំរូ​នៃ​យុទ្ធសាស្ត្រ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” ដោយ​រួមគ្នា​បើក​ទំព័រ​ថ្មី​នៃ​ការអភិវឌ្ឍ​វប្បធម៌​កម្ពុជា​-​ចិន​។​មិន​បំភ្លេច​ចេតនា​ដើម នឹង​ទទួលបាន​ភាពជោគជ័យ​។ អស់​រយៈពេល​ជា​យូរ​មកហើយ តាមរយៈ​ការឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​យុទ្ធសាស្ត្រ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​ចូលរួម​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​វប្បធម៌​រវាង​កម្ពុជា​និង​ចិន​។ ក្រុមហ៊ុន​បាន​កសាង​គម្រោង​តារា​សាគរ ដែលជា​គម្រោង​គំរូ​នៃ​យុទ្ធសាស្ត្រ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” នៅ​ខេត្តកោះកុង​នៃ​ព្រះរាជា​ណា​ច​កម្ពុជា ដែល​ទីនេះ​ជា​តំបន់​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​។ នៅក្នុង​ឱកាស “​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩” សមាគម​លើកកម្ពស់​វប្បធម៌​និង​ទេសចរណ៍​របស់​ប្រទេស​ចិន និង​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍ និង​ច្នៃប្រឌិត​វប្បធម៌​ជាតិ “​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​” ដែល​ផ្តោតលើ​ការអភិរក្ស ការ​ស្នង​មរតក និង​ការផ្សព្វផ្សាយ​គម្រោង​វប្បធម៌​និង​សិល្បៈ​ដែលជា​តំណាង​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ​វប្បធម៌​ចិន​-​កម្ពុជា តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង​។​
​នៅ​ឆ្នាំ​២០២០​ក្រុមហ៊ុន​ហ្សេ​ង​ហេង​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី​នឹង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​និង​ច្នៃប្រឌិត​វប្បធម៌​ជាតិ​របស់​ប្រទេស​កម្ពុជា​ដោយ​នាំយក​វប្បធម៌​និង​សិល្បៈ​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​និង​ពិភពលោក​ទាំងមូល​ដើម្បី​បង្កើត​នូវ​គំរូ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​និង​សិល្បៈ​រវាង​កម្ពុជា​និង​ចិន​និង​ជួយ​ជំរុញ​ការធ្វើសមាហរណកម្ម​ស៊ីជម្រៅ​នៃ​សេដ្ឋកិច្ច​និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។

​លោក Deng Pibing បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី នឹង​ឈរ​នៅ​ជាមួយ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជាង ១៦ លាន​នាក់ ជានិច្ច ដោយ​នឹង​ដើរ​ទន្ទឹមគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​។ ជាមួយនឹង​ដំណើរការ​យ៉ាង​ល្អ គម្រោង​តារា​សាគរ​នឹង​ជួយ​ជម្រុញ​ផែនការ​អភិវឌ្ឍ និង​ច្នៃប្រឌិត​វប្បធម៌​ជាតិ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាជន​ក្នុង​តំបន់ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ដើម្បី​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា – ចិន​កាន់តែ​រឹងមាំ​ឡើង​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា​ប្រាកដជា​ទទួលបាន​ភាព​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូ​វីដ​១៩​។៕សរន