​កម្ពុជា​-​ថៃ​ពិភាក្សា​កែសម្រួល​ការព្រមព្រៀង​ជួសជុល​ស្ពាន​ស្ទឹង​បត់​-​ណង​អៀន

513
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បាងកក​/​ថៃៈ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្រសួង​ស្ថាន​ប័ន​ពាក់ព័ន្ធ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ខេត្ត​ស្រះកែវ​នៃ​កម្ពុជា​-​ថៃ​បាន​ជួបប្រជុំ​ពិភាក្សា​កែសម្រួល​ការព្រមព្រៀង​ជួសជុល​ស្ពាន​ស្ទឹង​បត់​-​ណង​អៀន​។​កិច្ចប្រជុំ​បានធ្វើ​នៅ​ទី​រាជធានី​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

ភាគី​កម្ពុជា​តំណាង​ដោយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និង​ភាគី​ថៃ​តំណាង​ដោយ​នាយកដ្ឋាន​ផ្លូវ​ហាយ​វេ​(HighwayRoad)​នៃ​ក្រសួង​ដឹកជញ្ជូន​ថៃ​។​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​ពិភាក្សា​និង​កែសម្រួល​លើ​កិច្ច​ព្រមព្រៀងគ្នា​ក្នុងការ​ជួសជុល​និង​ថែទាំ​រួមគ្នា​ស្ពាន​ស្ទឹង​បត់​-​បាន​ណង​អៀន​នាពេល​អនាគត​។​
លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​ដែរ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ថា​ជាល​ទ្ឋ​ផល​នៃ​ប្រជុំ​គឺ​ភាគី​ទាំង​ពីរបាន​ឯកភាព​បណ្តោះអាសន្ន ហើយ​រក្សាទុក​បញ្ជូន​ឱ្យ​ថ្នាក់លើ នៃ​ប្រទេស​ទាំងពីរ​ពិនិត្យ​សម្រេច​នៅពេល​ក្រោយ​។​

សូម​បញ្ជាក់ដែរថា​មកទល់ពេលនេះ​ស្ពាន​អន្តរជាតិ​ស្ទឹង​បត់​(​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​- ណង​អៀន​ស្រុក​អារញ្ញ​ប្រ​ថេត​ខេត្ត​ស្រះកែវ​នេះ​មិនទាន់​បើក​ដំណើរការ​ឆ្លងកាត់​នៅឡើយ​បើទោះបីជា​នាយករដ្ឋមន្ត្រី​ទាំងពីរ​កម្ពុជា​ថៃ​បាន​បើក​ការចាក់​បេតុង​ត​ភ្ជាប់​តំណរ​ស្ពាន​ជា​ផ្លូវការ​ពី​ថ្ង​ទី​២២​ខែមេសា​ឆ្នាំ​២០១៩​មក ។​

​ឯ​ផ្លូវ​និង​ហេ​ដ្ឋេ​ច​នា​សម្ព័ន្ធ​រដ្ឋបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មី​ខាង​សេដ្ឋកិច្ច​នេះ​ខាង​ភាគី​កម្ពុជា​ទោះជា​បាន​បើក​ការដ្ឋាន​ស្ថាបនា​ពីថ្ងៃ​ទី​២២​ខែមេសា​ឆ្នាំ​២០១៩​នោះដែរ​ក៏​មកទល់ពេលនេះ​មិនទាន់បាន​ស្ថាបនា​អី​នៅឡើយ​ដែរ​៕S/


រូប​ថ​តៈ​កម្ពុជា ថៃ​ពិភាក្សា កែសម្រួល​ការព្រមព្រៀង​ជួសជុល​ស្ពាន​ស្ទឹង​បត់​- ណង​អៀន (​រូបៈ​ភ្នំ​ស្វាយ​)​