​កម្លាំង​នគរបាល​ចាប់​រថយន្ត​ដឹកឈើ​ខណៈ​ខាង​រដ្ឋបាល​ព្រៃឈើ​មិនមាន​សកម្មភាព​

125
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រួច​និង​ស្រុក​គងពិសី​បាន​បង្ក្រាប​រថយន្ត​និង​គោយន្ត​ដឹកឈើ​ខណៈដែល​ខាង​រដ្ឋបាល​ព្រៃឈើ​មិនមាន​សកម្មភាព​។​ការបង្ក្រាប​បានធ្វើ​ឡើង​ត្រង់ចំណុច​ភូមិ​សម្តេចឪ​ឃុំ​ព្រៃ​ញាតិ​ស្រុក​គងពិសី​និង​ភូមិ​សាលា ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​បង្ក្រាប​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ឃើញ​រថយន្ត​និង​គោយន្ត​ដឹកឈើ​បម្រុង​ទៅ​ដាក់​នៅ​ដេប៉ូ​ក្នុង​ខេត្ត​។​ជំនាញ​បាន​ចែក​កម្លាំង​គ្នា​ឃាត់​រថយន្ដ​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៍​សំបក​ឪឡឹក​ស្លាក​លេខ​ភ្នំពេញ​2AA5347​ដឹកឈើ​ខុសច្បាប់​ប្រភេទ​ក្តារ​ជ​ញ្ចាំ​ង​ចំនួន​១០០​ស្លឹក​ស្មើនឹង​១​គីប​២​ផ្លាន​។​បច្ចុប្បន្ន​ឈើ​និង​រថយន្ត​យកមក​រក្សាទុក​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ដើម្បី​បន្ត​នីតិវិធី ៕S/