​កម្លាំង​អាវុធហត្ថ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​

414
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​រសៀល​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រោយ​ផ្សារ​ទំនើប​របស់លោក​ឧកញ៉ា​ភួ​ពូ​យ ​ស្ថិតនៅ​ភូមិ​អញ្ចាញ​ សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង ​កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ហើយ​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​សួរនាំ​។​

​លោក​អនុសេនីយ៍ទោ​ចិន ​ឡាវ​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​អាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ​អ្នកប្រើប្រាស់​គ្រឿង​ញៀ​ន​ទាំង​ប្រាំ​នាក់​រួមមាន​÷១,​ឈ្មោះ ឈុត បូរ៉ា​ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ ។​២,​ឈ្មោះ​ស៊ឹម ធារ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ។​៣,​ឈ្មោះ​សុខ សុ​វ​ឌ្ឍ​នា ​ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ ។​
៤,​ឈ្មោះ​រុន​រ៉ា​ម៉ន់ ​ភេទ​ប្រុស​​អាយុ​២១​ឆ្នាំ​។​៥,​ឈ្មោះ​គ្រី​អូយ​​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​រួ​បាន​ម​មាន :÷១-​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​ទម្ងន់​០,២៨​ក្រាម​(​ថ្លឹង​ទាំង​សម្បក​)-​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​- ៣​ម៉ូតូ​២​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ ៕S/Ha

​រូប​ថ​តៈ​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​៥​នាក់​និង​វត្ថុ​តា​ង