​ករណី​ឆក់​នគរបាល​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​

76
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​យុវជន​២​នាក់​បានធ្វើ​សកម្មភាព​ចេញ​ឆក់​តាម​ផ្លូវជាតិ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​នៅ​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២០ ។​

​លោក​វរសេនីយ៍ឯក​ខែម​សុ​ភ័​ណ្ឌ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិៈ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ស្ត្រី​ម្នាក់​ឈ្មោះ​ទួត សុខ​ណា អាយុ​៣៣​ឆ្នាំ នៅ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​គឺ​ពេល​ពេល​ស្ត្រី​រងគ្រោះ​កំពុង​ជិៈ​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​៥​ជាមួយ​ប្តី​ឈ្មោះ ឃួន កំសត់ អាយុ​៣២​ឆ្នាំ ត្រឡប់​មកពី​ផ្ទះ​ឪពុក​នៅ​ភូមិ​ព្រែក​ល្ពៅ​ឃុំ​ប្ញ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ពេល​ជិៈម​ក​ដល់​ចំណុច​សួន​ស្ព័​រ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ត្រូវ​ក្រុមចោរ​បាន​ឆក់យក​កាបូប​គាត់​។​

​លោក​បន្តថា​៖​ក្នុង​កាបូប​ជនរងគ្រោះ​មាន​ទូរស័ព្ទដៃ​១​គ្រឿ​ម៉ាក​OPPOF9​និង​លុយ​ចំនួន​១០០​ដុល្លារ​។​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​៖​នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​និង​ឈ្មោះ​ហង្ស​ដេវីត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។

​ដកហូត​បាន​វត្ថុតាង​ទូរស័ព្ទដៃ​ម៉ាក​OPPOF9​មកវិញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​នៅ​រសៀល​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​។​ចំណែក​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​កសាង​សំនុំរឿង​ទៅ​តុលាការ​នៅ​ថ្ងៃទី​៤​ខែឧសភា ៕S/

​រូបថត ៖ ករណី​ឆក់​នៅ​ក្រុង​សិរ​សោភ័ណ នគរបាល​ឃាត់ខ្លួន​និង​បញ្ជូន (​រូប​៖ ប .​ជ័យ )​