​ករណី​ជួញដូរ​គ្រឿងញៀន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​បីនាក់​

86
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​១៥​ខែឧសភា​បាន​ចុះបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នៅ​សង្កាត់​ស្លក្រាម​និង​សង្កាត់​សាលា​កំរើក​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣ នាក់​។

​មន្ត្រី​សមត្ថកិច្ច​ឱ្យដឹងថា ជន​ជនសង្ស័យ​ទី ១-​ឈ្មោះ ណុប វណ្ណ​ណេ​ត ហៅ​ពេជ្រ​ឫសា ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ហាង​ស្នាដៃ​ម៉ែក្មេក​៣​មាន​ទីលំនៅ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម ។ ទី​២-​ឈ្មោះ ច​ន្ទ័ វិបុល ហៅ ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក​។ ទី​៣-​ឈ្មោះ ភិន គឹម​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ បន្ទប់​ជួល​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ។​

​ប្រភព​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន រួមមាន ៖​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៦៥​កញ្ចប់ ស្មើនឹង​ទម្ងន់​១៥,២​ក្រាម ថ្លឹង​ទាំង​សំបក ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ឧបករណ៍ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០៕S/​