​កាត់​ខ្សែកាប​នៅតាម​បង្គោល​ខ្សែភ្លើង​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន​៦​ផ្លូវ​ហើយ​

601
ចែករម្លែក

ដោយ​៖​បាយ័ន​/​សៀមរាប​៖​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា​គិត​ចាប់ពី​ខែសីហា​ឆ្នាំ​២០១៨​មកដល់​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​មន្ទីរ​បាន​ចុះ​អនុវត្តន៍​គម្រោង​កាត់​ខ្សែកាប​អាកាស​នៅតាម​បង្គោល​ខ្សែភ្លើង​ក្នុង​ក្រុង​សៀមរាប​មក​បង្កប់​ក្រោម​ដី​បាន​ចំនួន​៦​ផ្លូវ​ហើយ​ដែលមាន​ប្រវែង​សរុប​ជាង​២៤​គីឡូម៉ែត្រ​ក្នុងចំណោម​ផ្លូវ​ទាំង​១១​នៃ​គម្រោង​ទី​១​នេះ​។​

​ក្នុងនោះ​មាន​ផ្លូវ​លោកតា​ណឺ​យ​,​តំបន់​ជុំវិញ​ផាប់​ស្ទ្រី​ត​,​កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ចាប់ពី​ចំណុច​សួនច្បារ​ព្រះរាជដំណាក់ រហូតដល់​បុរី​ប្រិមប្រិយ , កំណាត់​ផ្លូវ​៦០​ម៉ែត្រ រហូតដល់​កែង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​,​កំណាត់​ផ្លូវ​កូ​ម៉ៃ ចាប់ពី​ចំណុច​ផ្លូវបំបែក​អ​៩០​រហូតដល់​វត្ត​ថ្មី​និង​កំណាត់​ផ្លូវ​៧​មករា​ចាប់ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​រហូតដល់​រង្វង់​មូល​ព្រះរាជដំណាក់​។​

​លោក សុខ សីហា​ប្រធាន​មន្ទីរ​ប្រៃ​យ៌​ស​នី​និង​ទូគ​មនា​គម​ន៌ បានឱ្យដឹងថា ចំពោះ​ផ្លូវ​ចំនួន​៥​ខ្សែ​ទៀត ដែល​គម្រោង​នឹង​ចុះ​អន​វុត្ត​ន៍​បន្ទាប់ រួមមាន ផ្លូវជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​រដ្ឋបាល​ក្រុង ស្រុក​ពួក និង​ស្រុក​ប្រាសាទបាគង​, ផ្លូវ​ស៊ី​វុត្ថា ចាប់ពី​ចំណុច​ផ្លូវ​អ​៩០ រហូតដល់​រង្វង់​មូល​នាគ​បាញ់​ទឹក​,​។ ផ្លូវ​ផ្សា​រញ៉ែ ចាប់ពី​ចំណុច​ភោជនីយ៍​ម្លប់​ស្បូវ​រហូតដល់​ស្ដុ​ប​ផ្សា​រញ៉ែ​និង​ស្ដុ​ប​ផ្សារកណ្ដាល​,​ផ្លូវ​អម​សងខាង​ស្ទឹង​សៀមរាប​ចាប់ពី​ចំណុច​ស្ពាន​នាគ​រហូតដល់​ស្ពាន​ក្រវ៉ាត់​ក្រុង​,​។​

​ផ្លូវ​ទៅ​ផ្សារ​ក្រោម​ចាប់ពី​ចំណុច​រង្វង់​មូល​នាគ​បាញ់​ទឹក​រហូតដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ​រហូត​ដល់​ពាក់កណ្ដាល​ខែមិថុនា​ឆ្នាំ​២០១៩​ដូច្នេះ​សូម​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​ក្នុង​គម្រោង​នេះ​សុំ​មានការ​យោគយល់​ព្រោះ​ការផ្លាស់ប្ដូរ​នេះ​អាច​នឹង​មានការ​ដាច់​ចរន្តអគ្គិសនី​មួយរយៈ​ពេល​ខ្លី​។​

​លោក​សុខ​សីហា​បានឱ្យដឹង​បន្ថែមទៀតថា​ការងារ​ចុះ​កាត់​ខ្សែកាប​អាកាស​លើ​បង្គោល​ភ្លើង​ក្នុង​ក្រុង​សៀមរាប​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​សន្ដិសុខ​និង​សុវត្ថិភាព​ដល់​ពលរដ្ឋ​ពិសេស​អ្នករស់នៅ​ជាប់​បង្គោល​ភ្លើង​ទាំងនោះ​ដែល​អាច​កើត​ហានិភ័យ​ជាយថាហេតុ​បង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី​ជាដើម ៕S/​