​ការដាំ​ដំឡូងបារាំង​កំពុងមាន​សន្ទុះ​ទៅមុខ មិន​ថយក្រោយ​ទេ​

158
ចែករម្លែក

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​រដូវ​ប្រមូល​ផល ដំឡូងបារាំង ឆ្នាំ​២០២០ នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​កន្លងមក សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​នាំយក​ពូជ​ដំ​ទ្បូ​ង​បារាំង​ផ្សេងៗ​ពី​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​អាល្លឺម៉ង់​៤​ពូជ ប្រទេស​អៀក​ទ្ប​ង់​៤​ពូជ ប្រទេស​កូរ៉េ​១៣​ពូជ និង​ប្រទេស​វៀតណាម​២​ពូជ ។

​តាមរយៈ​លទ្ធផល​នៃ​ការពិសោធ​ន៏​ស្រាវជ្រាវ​កន្លងមក​រប​ស់​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បានបង្ហាញ​ឲ្យ​ឃើញថា ពូជ​ដំឡូងបារាំង ដែល​សមស្រប សម្រាប់​ខេត្តមណ្ឌលគិរី មាន​៣​ពូជ ដូចខាងក្រោមៈ​១. ពូជ Tornado នាំចូល​ពី ប្រទេស​អៀក​ឡង់​។​២. ពូជ Madeira និង ពូជ Coronada នាំចូល​ពី ប្រទេស​អាល្លឺម៉ង់​
​។​៣. ពូជ PO3 និង ពូជ PO7 នាំចូល​ពី ប្រទេស​វៀតណាម​។​

​ចំពោះ​ទិន្នផល​អាច​ទទួលបាន​ពី ១៣​តោន ទៅ ២៥​តោន ក្នុង​មួយ​ហិកតា ។​ដោយ​ទ្បែ​ក​ពូជ​ដទៃទៀត សាកលវិទ្យាល័យ​កំពុងធ្វើការ តាមដាន​នៅ​ទ្បើ​យ រង់ចាំ​ពិនិត្យមើល​លទ្ធផល​នៅពេល​ក្រោយ​បន្តទៀត ទើប​អាចធ្វើ​សេចក្តីសន្និដ្ឋាន ។​អំពី​រដូវ​កាល​ដាំ​ដុះ បាន​ពិនិត្យឃើញថា រដូវ​ដែល​អាច​ដាំ​ដុះ​បាន​គឺ​នៅ ចន្លោះ​ពី​ចុងខែ​កញ្ញា ដល់ សប្តាហ៍​ទី​២ នៃ​ខែធ្នូ ។ តែ​សមស្រប​បំផុត គឺ​ចាប់ពី ពាក់កណ្តាល​ខែតុលា ដល់ ខែវិច្ឆិកា ។

ដោយឡែក​ការប្រមូល​ផល​ដំឡូងបារាំង​នាពេលនេះ​គឺ​ស្ថិតនៅ​ចម្ការ​របស់​កសិករ​ឈ្មោះ​កែវ​ប៊ុន​សេង​នៅ​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌល​គី​រី​។​លោក​សុង​ឃាង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងថា​ការពង្រីក​ផ្ទៃដី​ដាំដំឡូង​បារាំង​នៅក្នុង​ខេត្ត​នេះ​នៅ​តិចតួច​ដែរ​ទេ​។​មកដល់​ឆ្នាំ​2020​នេះ​បានផ្តល់​ពូជ​ដំឡូង​បាន​12​គ្រួសារ​។​

​ពូជ​ដំឡូង​បាន​25kg/​គ្រួសារ​។​ជារួម​អ្នក​ដាំ​ម្នាក់ៗ​បាន​ផល​ល្អ​។​តែ​ឧបសគ្គ​នៅត្រង់​ខ្វះ​ពូជ​ចែក​ឱ្យ​អ្នក​ដាំ​មិន​គ្រប់​តាម​សំណូមពរ​ឫ​ពង្រីក​ផ្ទៃដី​មិនបាន​ច្រើន​។​ផល​ដំឡូង​ដែល​បានមក​មិនអាច​ទុក​ធ្វើ​ពូជ​សម្រាប់​ឆ្នាំក្រោយៗ​បានទេ​។​ពូជ​ដំឡូង​ទាមទារ​ផ្តល់​មក​ថ្មីៗ​។​អ្នក​ដែល​ដាំ​បាន​ផល​គឺ​ត្រូវតែ​លក់​លើ​ទីផ្សារ​។​ដោយសារ​ដំឡូង​ដាំ​បាន​ផល​ល្អ​មានគុណ​ភាព​ដូច​ដំឡូង​នាំចូល​ពី​ប្រទេសក្រៅ​មានតម្លៃ​លើ​ទីផ្សារ​គឺ​6000​រៀល​/kg​។​ដោយសារ​ជួប​កា​លំបាក​ខាង​ផ្តល់​ពូជ​ដំឡូង​ពេក​។​

​លោក​ឃាង​បាន​ព្រលយ​ពាក្យ​ថា​មាន​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ជជែក​ចរចា​គ្នា​និង​នាំយក​ពូជ​ដំឡូង​នេះ​មក​ចែក​អោយ​កសិករ​ដាំ​ហើយ​មានការ​សន្យា​គ្នា​និង​ទិញ​ផល​ដំឡូង​ពី​កសិករ​ទៅវិញ​សម្រាប់​បម្រើឱ្យ​ទីផ្សារ​កាន់តែ​ធំ​ថែមទៀត​។​ក្រុមហ៊ុន​កូរ៉េ​មួយ​ក៏​គ្រោង​និង​នាំ​ពូជ​ដំឡូងបារាំង​មកជួយ​ដល់​កសិករ​យើង​ដែរ​តែដោយសារ​ជំងឺ​កូ​វីដ​-19​វាយលុក​ខ្លាំងពេក ក៏​អាក់ខាន​ទៅវិញ​ទៅ​៕S/​