​កុមារី​៣​រូប​វិលត្រឡប់​មកពី​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​នៅ​ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព​

526
ចែករម្លែក

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​:​កុមារី​ចំនួន​៣​រូប​គឺ មកពី​ខេត្តកំពង់ស្ពឺ​២​រូប (​ទី​១-​សៀម សៀវ​ថង ទី​២-​សឿន​ស្រី​លី​)​និង​មកពី​ខេត្តកំពង់ឆ្នាំង​១​រូប​(​ទី​-​ចាន់​រតនា​)​។កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​វិលត្រឡប់​មកពី​វះកាត់​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​វិញ​ហើយ​។​ក្រោម​ការជួយឧបត្ថម្ភ​ពី​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ​និង​សុខភាព​សិក្សា YUNDI និង​មន្ទីរពេទ្យ​FUWAI ខេត្ត​យូ​ណាន ប្រកបដោយ​សុវត្ថិភាព និង​សុខ​ភាពល្អ​បរិបូរណ៍​។​

​ថ្លែង​ដោយ​ក្តី​រីករាយ​លោកស្រី​ផាន់​ស្រី​ឡែ​ន​ដែល​ត្រូវជា​ម្តាយ​របស់​កុមារី​សឿន​ស្រី​លី​បាន​បញ្ជាក់ថា​អង្គការ​YUNDI​និង​មន្ទីរពេទ្យ​FUWAI​គឺជា​អ្នក​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​របស់​កូនស្រី​របស់គាត់​។​ដោយឡែក​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ជារួម​។​

ស្ថាប័ន​ទាំងពីរ​នេះ​បាន​យកចិត្តទុកដាក់​និង​ផ្តល់នូវ​កម្លាំងចិត្ត​ដល់​គាត់​បន្ថែម​លើ​ធនធាន​ហិរញ្ញវត្ថុ​ជាច្រើន​បាន​ផ្តល់ជូន​ដល់​គាត់​តាំងពី​ពិនិត្យ​រកឃើញថា​កូន​របស់គាត់​មាន​ជំងឺ​បេះដូង​ចំហ​។​

​លិខិតឆ្លងដែន​ទិដ្ឋាការ​សំបុត្រ​យន្តហោះ​ការ​ស្នាក់នៅ​ការហូបចុក​មធ្យោបាយ​ធ្វើដំណើរ​ទៅមក​ភ្នំពេញ​តាំងពី​ការ​មក​តាមដាន​សុខភាព​ការរៀបចំ​លិខិតឆ្លងដែន​ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​និង​ពេល​ត្រឡប់​ទៅ​ស្រុកកំណើត​ក្រោយ​ការវះកាត់​និង​ព្យាបាល​នៅ​ប្រទេស​ចិន​គឺជា​បន្ទុក​ផ្ទាល់​របស់​ស្ថាប័ន​ទាំងពីរ​។

លោកស្រី​ក៏បាន​រំលឹក​ពី​ការជួយ​សម្របសម្រួល​គ្រប់បែបយ៉ាង​ដល់​ក្រុមគ្រួសារ​របស់​អ្នកជំងឺ​ពី​សំណាក់​លោក​ជា មុន្នី​ឬ​ទ្ធិ​ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​។​ចំណែក លោកស្រី ប៊ូ សំ​បុល ដែល​ត្រូវជា​ម្តាយ​របស់​កុមារី​ចាន់​រតនា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការជួយជ្រោមជ្រែង​របស់​មិត្ត​ចិន​ដល់​ការសង្គ្រោះ​អាយុជីវិត​កូនស្រី​របស់គាត់​។​

​គាត់​យល់ថា​អង្គការ​YUNDI​ដែលជា​សង្គម​ស៊ីវិល​មួយ​របស់​ប្រទេស​ចិន​បាននិងកំពុង​ព្យាយាម​សម្រេច​នូវ​ក្តីសង្ឃឹម​និង​បំណងប្រាថ្នា​របស់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​ហើយ​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​គ្រួសារ​របស់ខ្ញុំ​។

​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ដល់​លោក LUO ZHI ដែល​បាន​ខិតខំ​ជួយ​ជ្រោមជ្រែង​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ស្មារតី​និង​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ចំហ​។​នេះ​ជា​បេសកកម្ម​មនុស្សធម៌​រប​ស់​សង្គម​ស៊ីវិល​ប្រទេស​ចិន​ក្នុងការ​ចូលរួម​ជាមួយ​សង្គម​ស៊ីវិល​ប្រទេស​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា​។​ក្នុងការ​បង្កើត​ក្តី​សុបិន​និង​ក្តី​ស្រមៃ​រួមគ្នា​ជាមួយ​កុមារ​កម្ពុជា​តាម​ការតភ្ជាប់​ដួងចិត្ត​នៃ​ប្រជាជាតិ​យើង​ទាំងពីរ​តាម​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​។

​គួរបញ្ជាក់​ផងដែរ​ថា​ក្រោយ​ការវះកាត់​ដោយ​ជោគជ័យ​លើ​ជំងឺ​បេះដូង​ពី​កំណើត​របស់​កុមារី​ទាំងបី​នេះ​មក​។​អង្គការ​YUNDI​បានផ្តល់​ជូន​នូវ​សម្ភារៈ​សិក្សា​និង​សម្ភារៈ​កំសាន្ត​មួយចំនួន​ជូន​ដល់​កុមារី​ទាំងបី​នេះ​បន្ថែម​លើ​ការចំណាយ​ផ្សេងៗ​ទាំងស្រុង​របស់​គ្រួសារ​កុមារ​ទាំងពីរ​នេះ​តាំងពី​មុនពេល​និង​ក្រោយពេល​ត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​។

​នេះ​ជា​កុមារ​ទី​៣២​ដល់ទី​៣៤​ដែល​បានទទួល​ការវះកាត់​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​ក្រោម​កិច្ចសម្របសម្រួល​ពី​អង្គការ​YUNDI​និង​ក្រោម​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួងសុខាភិបាល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​៕S/​