​កូនក្រមុំ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​ពីរដង ដោយសារ​ស្រា​បៀរ​កម្ពុជា​

1369
ចែករម្លែក

ដោយ​: គឹម​ប៊ុន / ភ្នំពេញ​៖ កូនក្រមុំ​ម្នាក់​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​ពីរដង ដោយសារ​ការរៀប​ចំក​ម្ម​វិធី​ពិសេស​របស់​ស្រា​បៀរ​កម្ពុជា ដោយមាន​ការចូលរួម​ពី​លោក​អូន ក្នុង​ពិធីមង្គលការ​របស់​ខ្លូន​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១៨ នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី ជា សុគន្ធ ដែលជា​កូនក្រមុំ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​អូន គឺជា​អាយ​ដល​របស់គាត់ និង​ស្វាមី​។​

​អ្នកស្រី​បាន​បន្តថា «​ពេល​ហ្នឹង ខ្ញុំ​កំពុង​ត្រៀម​បោះ​ផ្កា ស្រាប់តែ​បងអូន គាត់​ចេញមក​ច្រៀង​។ ខ្ញុំ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ព្រោះ​ខ្ញុំ​មិន​នឹកស្មានថា ស្រា​បៀរ​កម្ពុជា​រៀបចំ​កម្មវិធី​ពិសេស​អីចឹង សម្រាប់​ថ្ងៃ​ពិសេស​របស់ខ្ញុំ​អីចឹង​ទេ ព្រោះ​ពេល​ខ្ញុំ​ទិញ អ្នកលក់​គ្រាន់តែ​ប្រាប់ថា កម្ពុជា​មានកម្ម​វិធី​ប​ញ្ចុះ​តម្លៃ​តែប៉ុណ្ណោះ​។ ក្រោយពី​បងអូន​ច្រៀង​ចប់ ក្រុមហ៊ុន​ក៏​ប្រកាសថា នឹងមាន​ចំណងដៃ​១,០០០​ដុល្លារ​ឲ្យ​ខ្ញុំ​ទៀត​! ពេល​ហ្នឹង ខ្ញុំ​រំភើប​ចង់​យំ​ម្តងទៀត​»​។​

​អ្នកស្រី​សុគន្ធ បាន​ឲ្យ​ដឹងថា អ្នកស្រី​បាន​ជាវ​ស្រា​បៀរ​កម្ពុជា​៤៨ កេស ស្រា​បៀរ​ស្តោ​ត​Barrley Black ២០​កេស និង​ភេសជ្ជៈ​អាយ​ស៍​កូ​ឡា អាយ​ស៍​ឡេ​មិន និង​អាយ​ស៍​សូ​ដា​ជាច្រើន​កេស​ទៀត​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់គាត់​។​

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ទទួលបាន​ការភ្ញាក់ផ្អើល​នេះ គូ​ស្វាមី ភរិយា​ត្រូវ​ជាវ​ស្រា​បៀរ​កម្ពុជា​មកប្រើប្រាស់​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លូន ក្នុងអំឡុងពេល​ខែកុម្ភៈ ដល់​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៨​។ ក្រុមហ៊ុន នឹង​ជ្រើសរើស​គូ​ស្វាមីភរិយា​មួយចំនួន ដើម្បី​រៀបចំ​ការភ្ញាក់ផ្អើល​នេះ​ជូន​៕L