​កៀប​ជាប់​តៃកុង​រថយន្ត​ស្លាប់​ក្រោយ​រថយន្ត​ដឹក​ដី​ធុន​ធំ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​

121
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​រថយន្ត​ដឹក​ដី​ធុន​ធំ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​បណ្ដាលឱ្យ​កៀប​ជាប់​តៃកុង​រថយន្ត​ស្លាប់​ដោយសារ​ផ្ទុះ​កង់ឡាន​។​ដែល​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣៖៣០​នាទី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គឺ​រ​ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ដំបូង​គេ​ឃើញ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយគ្រឿង​ម៉ាក​Hyundai​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​3A0732​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ផ្ទុះ​កង់​រថយន្ត​ខាងមុខ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយទឹក​តែម្ដង ។

ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ជុំវិញ​នោះ បាន​ព្យាយាម​ជួយ​រក​វិធី​ជួយសង្គ្រោះ​ជិវិត​តៃកុង​រថយន្ត ដែរ តែ​ជា​អកុសល​ដោយ​ទឹក​ជ្រៅ​ពេក​បណ្ដាលឱ្យ​តៃកុង​រថយន្ត​ដាច់ខ្យល់​ស្លាប់​តែម្ដង​។​ទោះបីយ៉ាងណា អត្តសញ្ញាណ​ជនរងគ្រោះ ពុំទាន់​ដឹង​នៅឡើយ​ទេ ៕S/​