​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ចុះ​លេង​ទឹក​លង់​ស្លាប់​នៅ​ស្រុក​កំពង់លែង

950
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​វេ​វេលា​ម៉ោង ១៣:៤៥​នាទី​នៅ​ថ្ងៃទី​២៤ ខែ តុលា ឆ្នាំ​២០១៩ ក្មេងប្រុស​ម្នាក់​បន្ទាប់ពី​ចុះ​លេង​ទឹក​នៅ​ខាងក្រោយ​ផ្ទះ​បណ្តាលឱ្យ​លង់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចុង​ភូមិ​កំពង់​បឹង​ឃុំ​កំពង់​ហៅ​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​។​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងប្រុស​នេះ​មានឈ្មោះ​ស វិសាល អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា​ពួកគាត់​មិនដឹងថា​ក្មេងប្រុស​នេះ​លង់ទឹក​ស្លាប់​តាំងពី​ពេលណា​នោះទេ​គ្រាន់តែ​ដឹងថា​នៅវេលា​កើតហេតុ​បាត់​ក្មេងប្រុស​នេះ​ពី​ផ្ទះ​នាំគ្នា​គ្នា​ដើររក​គ្រប់​ទីកន្លែង​ក៏​ស្រាប់តែ​ប្រទះឃើញ​សព​ក្មេងប្រុស​រូបនេះ​បាន​លង់ទឹក​ស្លាប់​នៅក្រោយ​ផ្ទះ​របស់ខ្លួន​។​

ឃើញ​ដូចនេះ ពួកគាត់​បានផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​។​ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​កោ​លស​ល្យ​វិ​ច្ច័​យ​លើ​សាកសព​ក្មេងប្រុស​និង​បាន​សន្និដ្ឋានថា​ក្មេងប្រុស​រូបនេះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​៕S/​