​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​រអិល​ជើង​ធ្លាក់ចូល​ត្រពាំង​បណ្តាលឱ្យ​លុងទឹក​ស្លាប់​

650
ចែករម្លែក
  • 19
    Shares

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ទៅលេង​ក្បែរ​ត្រពាំងទឹក​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ទឹក​បណ្តាល​ឲ្យ​លុង​ស្លាប់​នៅ​ចំណុច​ភូមិ​បឹង​តា​មុះ​ឃុំ​ផុង​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​ក្មេងប្រុស​ឈ្មោះ ផុន ធា​យុទ្ធ អាយុ ៥​ឆ្នាំ ឪពុក ឈ្មោះ សាម រ៉ា អាយុ ២៨​ឆ្នាំ និង​ម្ដាយ ឈ្មោះ ឡេង ស្រី​ណា ទាំងបី​នាក់​រស់នៅ ភូមិ​បឹង​តា​មុះ ឃុំ​ផុង​។​
​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ពិនិត្យឃើញថា​ក្មេងប្រុស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​លុងទឹក​ប្រាកដ​មែន រួច​ក៏បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/