​ក្រសួងសុខាភិបាល​ច្រានចោល​ករណី​បុរស​វៀតណាម​ម្នាក់​មាន​កូ​វីដ​១៩​ចេញពី​កម្ពុជា​

136
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​កាសែត​របស់​វៀតណាម​(VietnamNews)​ចុះផ្សាយ​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០២០​ស្ដីពី​ករណី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាន​ចាក​ចេញពី​កម្ពុជា​ថា​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩​។

​ករណីនេះ​មន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​តាមរយៈ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​និង​ក្រុមការងារ​ច​តា្ត​ឡី​ស័ក​នៃ​មន្ទីរ​សុខាភិបាល​និង​អាជ្ញាធរខេត្ត​សៀមរាប​បាន​រុករក​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត​និង​ជាបន្ទាន់​។

​តែ​មិនមាន​ឈ្មោះ​ជនជាតិ​វៀតណាម​ដូច​ការចុះផ្សាយ​នៅក្នុង​កាសែត​របស់​វៀត​ណា​ម​នៅ​ខេត្តសៀមរាប​នោះទេ​។​ការ​លើកឡើងថា​ជនជាតិ​វៀតណាម​រូបនេះ​រស់នៅ​ខេត្តសៀមរាប​ហើយ​មាន​វីរុស​កូ​វីដ​១៩​នោះ ក៏​មិនមែនជា​ការពិត​ដែរ​។

​មន្ត្រី​ដដែល​បាន​បន្តថា​តាមរយៈ​ប្រព័ន្ធ​រាយការណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​នៃ​ជំងឺឆ្លង​ថ្មីៗ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​ក៏​មិន​ទទួលបាន​នូវ​ព័ត៌មាន​ផ្លូវការ​ណាមួយ​ស្ដីអំពី​ករណី​ដូច​ការចុះផ្សាយ​នោះដែរ​។

​ដូច្នេះ​បុគ្គល​ជនជាតិ​វៀតណាម​រួប​នេះ​គឺ​ឆ្លង​នៅលើ​ទឹកដី​វៀតណាម​តែម្តង​មិនមែន​នៅ​កម្ពុជា​ដូច​ការលើកឡើង​នោះឡើយ​។​គ្រប់​ព័ត៌មាន​ដែល​ក្រសួង​ទទួលបាន​តែងតែ​ធ្វើការ​ស្រាវជ្រាវ​និង​រុករក​យ៉ាង​ហ្មត់ចត់​។​ថ្ងៃនេះ​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​ថា​យើង​នៅតែ​មិនមាន​រកឃើញ​ករណី​ថ្មី​ណាមួយ​កើតឡើង​នោះទេ​។​

​មន្ត្រី​ក្រសួងសុខាភិបាល​សូម​វាយតម្លៃថា​ដោយសារ​មិនមាន​ឈ្មោះ​បុគ្គល​នោះ​នៅ​កម្ពុជា​ដូច​ការលើកឡើង​ការឆ្លង​វីរុស​កូ​វីដ​១៩​របស់​បុគ្គល​ជនជាតិ​វៀតណាម​រូបនេះ​គឺ​កើតមានឡើង​នៅ​ប្រទេស​វៀតណាម​តែម្ដង​។​

ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ដល់​ភាគី​មិត្ត​វៀតណាម​គោរព​បទដ្ឋាន​បច្ចេកទេស​និង​គោលការណ៍​និយ័តកម្ម​អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង​មុននឹង​ធ្វើការ​សន្និដ្ឋាន​ឬក៏​ធ្វើការ​ចុះផ្សាយ​ដែលជា​ការប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​។​ជាពិសេស​នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​នេះ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​ប្រទេស​៕S/​