​ក្រសួង​ការងារ ជូនដំណឹង​ឲ្យ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ រយៈពេល​៤​ថ្ងៃ​

1589
ចែករម្លែក
  • 3
    Shares

ដោយ​ ៖​ វិបុល/(​ភ្នំពេញ​)៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ដោយមាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ ដោយមាន​ប្រាក់​ឈ្នួល​។​

​ជាមួយគ្នានេះ ក្រសួង​ការងារ​ក៏បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា “​ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ខ្មែរ ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​សម្របសម្រួល​ជាមួយ កម្មករ និយោជិត​ឲ្យ​មាន​ស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សម​សមស្រប​។ កម្មករនិយោជិត ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល ថ្ងៃ​ធ្វើការ​ធម្មតា​”៕​