​ក្រសួង​អប់រំ ហាម​មិន​អោយមាន សកម្មភាព​នានា ទ្រង់ទ្រាយ​ធំ នៅក្នុង​បរិវេណ​ស្តា​ត​

162
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​វិធានការ ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​វិស័យ​កីឡា ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ជាស​កល ជាពិសេស​កំពុងមាន​ភា​ព​ធ្ងន់ធ្ងរ នៅ​បណ្តា​ប្រទេស​អឺរ៉ុប មួយចំនួន ដែលនាំឱ្យ​មាន​ផលប៉ះពាល់ ដល់​សុខភាព ប្រជាពលរដ្ឋ​ទូទៅ ។​

ពហុ​កីឡដ្ឋាន​ជាតិ ស្ថិតក្នុង​ភាពស្ងាត់ជ្រងំ​

​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្តីជូនដំណឹង ដល់​ប្រធាន​សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ទីស្នាក់ការ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ និង​សាធារណជន​ទាំងអស់ ដែល​និយម ចូល​ហាត់ប្រាណ ឲ្យ​បាន​ជ្រាបថា រាល់​ការអនុវត្ត​សកម្មភាព ឬ​ការជួបជុំ​ណាមួយ ឬ​ការហាត់​ប្រាណ ត្រូវអនុវត្ត ក្នុង​ទ្រង់ទ្រាយ​តូច ក្រោម ១០​នាក់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ។​

​ជាទូទៅ ទីស្នាក់ការ សហព័ន្ធ​កីឡា​ជាតិ បាន​ប្រមូលផ្តុំ​ច្រើន​ប្រភេទ​កីឡា នៅក្នុង​បរិវេណ ពហុ​កីឡដ្ឋាន​ជាតិ កន្លងមក ការរៀបចំ​ការប្រកួត​កីឡា​ផ្សេងៗ ក៏​តែង​រៀបចំ​នៅ​ទីនោះ​ដែរ ហើយ​រួមមាន ទាំង​បងប្អូន ប្រជាពលរដ្ឋ គ្រប់​ស្រទាប់ តែងតែ​មក​ហាត់ប្រាណ និង​លេង​កីឡា រៀងរាល់ថ្ងៃ​ផងដែរ​នោះ ធ្វើអោយមាន​ការប្រមូល​ផ្តុំ មនុស្ស​ច្រើន​កុះករ ជា​រៀងរាល់ថ្ងៃ​។​

ពហុ​កីឡដ្ឋាន​ជាតិ ស្ថិតក្នុង​ភាពស្ងាត់ជ្រងំ​

​ដោយសារតែ​បែបនេះហើយ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការ រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្តីជូនដំណឹង ដល់​ប្រធាន​សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ទីស្នាក់ការ នៅក្នុង​បរិវេណ ពហុ​កីឡដ្ឋាន​ជាតិ និង​សាធារណជន​ទាំងអស់ ដែល​និយម​ចូល​ហាត់ប្រាណ ឲ្យ​បាន​ជ្រាបថា រាល់​ការអនុវត្ត សកម្មភាព ឬ​ការជួបជុំ​ណាមួយ ឬ​ការហាត់​ប្រាណ ត្រូវអនុវត្ត​ក្នុង​ទ្រង់ទ្រាយ​តូច ក្រោម ១០​នាក់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ នេះ ។​

​ជាមួយនឹង​ការហាម​មិនអោយ​មានការ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ ក្នុង​ពហុ​កីឡដ្ឋាន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​ផងដែរ​នាពេល​កន្លងមក ដូច ការផ្អាក​ការប្រមូលផ្តុំ ការបរិភោគ​អាហារ និង ការ​ស្នាក់នៅ​រួមគ្នា របស់​កីឡាករ កីឡាការិនី​ថ្នាល ទាំង​៣២​ប្រភេទ​កីឡា ជា​បណ្តោះអាសន្ន​ដែរ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង មាន​ការរីក​រាលដាល​ខ្លាំង ទាំង​នៅលើ​សកលលោក និង​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​

ពហុ​កីឡដ្ឋាន​ជាតិ ស្ថិតក្នុង​ភាពស្ងាត់ជ្រងំ​

​ដោយសារ COVID19 បង្ខំ​ឱ្យ​កីឡាករ សឹងតែ​គ្រប់ផ្នែក​លុប​គម្រោង​ពង្រឹងសមត្ថភាព នៅក្រៅ​ប្រទេស​។ កីឡាករ​គ្រប់ផ្នែក កំពុង​ត្រូវបាន​លុបចោល គម្រោង​ហ្វឹកហាត់ ជា​ទ្រង់ទ្រាយ​ធំៗ ដោយ​គម្រោង ហ្វឹកហាត់ នៅក្រៅ គឺ​ត្រូវ​លុបចោល​តែម្ដង ដែល​ស្ថានភាព​នេះ ក៏​នឹង​ធ្វើឱ្យប៉ះពាល់ ដល់​សមត្ថភាព​របស់ កីឡាករ កីឡាការិនី ជៀស​មិន​ផុត ដោយសារតែ​ការហ្វឹកហាត់​ធំៗ ត្រូវបាន​លុបចោល​។ យ៉ាងណាមិញ មានការ​បញ្ជាក់ថា កីឡាករ កីឡាការិនី ភាគច្រើន ក៏​បង្វែរ​ការហ្វឹកហាត់ មក​ហ្វឹកហាត់ ជា​លក្ខណៈ​ក្នុងស្រុក បែប​ឯកជនៗ និង​បែប​នៅផ្ទះ ជា​ជំនួស​វិញ​។​

​គិត​ចាប់តាំងពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ មកដល់​ត្រឹម​ម៉ោង ៧ ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម បង្កឡើង​ដោយ មេរោគ COVID-19 ចំនួន ១០៩ នាក់​ហើយ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ ចំនួន ២៣ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល សរុប​ចំនួន ៨៦ នាក់ (​ស្ត្រី​២៨​នាក់ និង​បុរស ៥៨​នាក់​) ៕v