​ក្រុមការងារ​ថ្នាក់​ខេត្ត​នាំយក​អំណោយ​ជូន​គ្រួសារ​ជួប​គ្រោះថ្នាក់​ធម្មជាតិ​

451
ចែករម្លែក
  • 75
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៩​លោក​ច័ន្ទ​សុ​ភ័​ក្ត្រា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​អមដំណើរ​លោក​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​/​ថ្នាក់ស្រុក​និង​សមាជិក​ក្រុមការងារ​ថ្នាក់​ខេត្ត​/​ថ្នាក់ស្រុក រួមជាមួយ​អជ្ញាធរ​មូល​ដ្នា​ន​។​

​ក្រុម​កា​ងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​ចែកជូន​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ដែល​បាន​ជួយ​គ្រោះថ្នាក់​ធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុងនោះ​២​គ្រួ​សារបាន​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ឡោ​ត ឃុំ​សង្កែ​ពីរ ស្រុក​ឆែក ខេត្តព្រះវិហារ ។​

​ក្នុងឱកាស​នេះដែរ​២​គ្រួសារ​ដែល​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​១​គ្រួសារ​ទទួលបាន​ថវិកា​១០០.០០០​រៀល​អង្ករ​២​បេ មី​២​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​បី​ចេង​១​កញ្ចប់​តង់​៦​គុណ​៨​ម៉ែត្រ​មួយ ចំពោះ ៧​គ្រួសារ​ទៀត​ទទួលបាន​ថវិកា ៥០,០០០៛ មី​២​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ បី​ចេង​១​កញ្ចប់​៕S/​