​ក្រុមការងារ​ទទួលខុស​ត្រូវពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​បើក​កិច្ចប្រជុំ​បន្ទាន់​

150
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រុមការងារ​ទទួលខុស​ត្រូវ​សម្របសម្រួល​និង​ដឹកនាំ​ការងារ​ទទួល​ប្រជាពលរដ្ឋ​ឫ​ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​។​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​។​

​លោក​ស៊ូ​សិរី​បាន​ថ្លែងថា​ទោះបីជា​មកដល់ពេលនេះ​យើង​ពុំទាន់​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទៅលើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​ក៏មាន​ជូ​ប​ប្រទះ​បញ្ហា​ជំងឺ​នេះ​ចំនួន​២​ករណី​ដែល​បងប្អូន​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​កន្លងទៅ​។​ក្នុង​បញ្ហា​នេះ​យើង​ក៏បាន​ឆ្លើយតប​ទាន់​បាន​ពេលវេលា​ភ្លាមៗ​ដោយ​យក​ពួកគាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត​។​

លោក​អភិបាលរង​ណែនាំ​ដល់​សមាជិក​សមាជិកា​ត្រូវ​បន្ត​ខិតខំ​ចុះ​ផ្សព្វផ្សាយ​អបរំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​ការ​អនាម័យ​ខ្លួន​ដៃជើង​ជាប្រចាំ​ដើម្បី​ជៀស​ឲ្យ​ផុតពី​ជំងឺឆ្លង​កូ​វីត​១៩​ជាពិសេស​ត្រូវ​តាមដាន​ជាប្រចាំ​និង​សហការ​ជាមួយ​សមត្ថកិច្ច​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​មក​។​

សូមបញ្ជាក់ថា​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ស្នងការ​នគរបាល​ខេត្ត​អំពី​ទិន្នន័យ​ប្រជាពលរដ្ឋ​ឫ​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​មកពី​បរទេស​និង​ទើប​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ចូលមកក្នុង​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​រួមមាន​៖១,​ពលករ​កម្ពុជា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​សរុប​ចំនួន​២​នាក់ ស្រី​ម្នាក់​។​បូក​យោង​ចំនួន​៣៤៦​នាក់​ស្រី​១៦៦​នាក់​និង​ក្មេង​១០​នាក់​។​២,​ពលករ​កម្ពុជា​មកពី​បណ្តា​ខេត្ត​ក្នុងប្រទេស​សរុប​ចំនួន​២៣៧ ស្រី​៩៦​នាក់​៕S/​