​ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ជ័យ​សែន​ចុះ​ផ្សព្វផ្សាយ​វិធី​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

109
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ជ័យ​សែន​និង​ក្រុមការងារ​ស​.​ស​.​យ​.​ក​.​ស្រុក​,​អាជ្ញាធរ​ឃុំ​ស្អាង​,​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២០​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​ទីប្រជុំជន​ក្នុងស្រុក​និង​តំបន់​ជាយ​ភូមិ​ស្អាង​។​ជា​តំបន់​ខ្វះខាត​ដែលមាន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ធ្វើការ​នៅ​ខេត្ត​ផ្សេងៗ​។

​សាខា​ខេត្ត​បាន​ចែក សាប៊ូ Protect ដល់ ដៃ ប្រជា ពលរដ្ឋ​និង​បិទ​Poster​ស្តីពី​វិធី​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​និង​តូប​លក់​ឥ​វ៉ាន់​ដែល​សាខា​បានទទួល​បាន​ពី​កាកបាទក្រហមកម្ពុជា​និង​បាន​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​។​Poster​មាន​អត្ថន័យ អប់រំ ដូច ខាងក្រោម ៖ ១-​លាង ដៃ​ឱ្យបាន ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ឬ​ទឹក​អាល់កុល​លាងដៃ​ឬ​អាល់កុល​ហ្សែ​ល​។​

២-​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់​ដោយ​ប្រើ​កែងដៃ​ឬ​ក្រដាសអនាម័យ​រួច​បោះចោល​ក្នុង​ធុង សំរាម​ឱ្យបាន ត្រឹមត្រូវ​។​៣-​ជៀសវាង ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្តៅ​ក្អក​ឬ​ផ្តាសាយ​៤-​ជៀសវាង ប៉ះពាល់​ភ្នែក​ច្រមុះ​ឬ​មាត់​។​៥,​បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​៦​ស្វាគមន៍​ដោយ​សំពះ ជំនួស ការ ចាប់ ដៃ​៕S/​