​នាំយកអំណោយចែលជូន​​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​

497
ចែករម្លែក
  • 1
    Share

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ក្រុមមនុស្ស​ធម៌​ដែល​រួមមាន​សាខា​កា​បាទ​ក្រហម​កម្ពុជា​និង​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តមណ្ឌលគិរី​បាន​ចុះសួរសុខទុក្ខ​និង​ផ្តល់​ជា​សម្ភារៈ​និង​ថវិកា​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ដែល​ឆាបឆេះ​លំនៅស្ថាន​។

​សកម្មភាព​មនុស្សធម៌​ខាងលើ​បានធ្វើ​ឡើង​នៅវេលា​ព្រឹក​និង​ថ្ងៃត្រង់​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៩​តាម​បណ្តា​អតីត​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​។​

​លោក​សុក​សេ​រ៉ា​លេខាធិការ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ដែល​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​ដល់​គ្រួសារ​សព​និង​គ្រួសា​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៤​គ្រួសារ នោះ​បញ្ជាក់ថា​អំណោយ​ដែល​បាន​ឧបត្ថម្ភ​រួមមាន​៖១.​សម្រាប់​ក្រុមគ្រួសារ​សព​មុង​១​ភួយ​សារុង​១,​ក្រមា​១,​កន្ទេល​១,​តង់​១​ត្រីខ​១​យួរ​,​មី​១​កេស​អង្ករ​៣០​គីឡូ​ក្រម និង​ថវិកា​សាខា​កាកបាទ​២​លាន​រៀល​។ ​ថវិកា​លោក​ស្វាយ​សំ​អ៊ាង​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​៥០០​ដុល្លារ​,​ថវិកា​អនុសាខា​កាកបាទក្រហម​ស្រុក​១១​ម៉ឺន​រៀល​,​ថវិកា​លោក​មាន​សុខ​ណា​ង​ចំនួន​១​លាន​រៀល​,​។​

​ទី​២/​ក្រុមគ្រួសារ​រងគ្រោះ​៣​គ្រួសារ​ផ្សេងទៀត​ក្នុង​១​គ្រួសារ​ទទួលបាន​(​ឃី​ត​ដូចគ្នា​)​និង​ថវិកា​សាខា​កាកបាទ​២៥​ម៉ឺន​រៀល​និង​ថវិកា​អនុសាខា​ស្រុក​១១​ម៉ឺន​រៀល​សម្រាប់​មួយ​គ្រួសារ​។​ជាមួយគ្នា​នោះ​ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ដែល​ដឹកនាំ​ដោយ​លោក​ឡុង​វិបុល​ប្រធាន​ក​ត្តិ​យស​បាន​ជួយ​ឧបត្ថម​នូវ​ថវិការ​ចំនួន​២១៥.០០០​រៀល​រួមទាំង​អង្ករ​១​បាវ​ផងដែរ​។​

​សូមបញ្ជាក់ថា​យុវតី​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​អណ្តាតភ្លើង​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៩​នៅ​ភូមិ​មេ​ប៉ៃ​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​បួន​ខ្នង​។​ប្រភពពី​នគរបាល​បញ្ជាក់ថា​មូលហេតុ​នៃ​ភ្លើង​ឆេះ​បណ្តាលមកពី​ឡាន​ស៊ីទែន​ដឹក​សាំង​ចូល មក​ត​ទុយោ​បង្ហូរ​សាំង​ដាក់​ក្នុង​ស​ទែន​របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ហ៊ាង​សុធី​ហៅ​(​អុល​)​។​ពេលនោះ​ក៏បាន​ខ្ចាយ​សាំង​ពី​ទុយោ​ជះ​ចូលក្នុង​ផ្ទះបាយ​ចំ​ទៅលើ​ចង្ក្រានហ្គាស ធ្វើ​ឲ្យ មាន​ភ្លើង​ឆាបឆេះ​ឡើង​។​

​ប្រភព​ដដែល​បាន​បន្តថា​ម្ចាស់ផ្ទះ​ឈ្មោះ​ហ៊ាង​សុធី​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​។​ក្នុងនោះ​ជនរងគ្រោះ​ទាំង​បួន​នាក់​បាន​ស្លាប់​ពីរ​នាក់​មានឈ្មោះ​ទី​១.​ឈ្មោះ​ហ៊ាង​សម្ផស្ស​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​(​ស្លាប់​)​និង​ទី​២.​ឈ្មោះ​ហ៊ាង​ស្រី​លីន​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​(​ស្លាប់​)​។​

ចំណែក​អ្នករងរបួស​ស្រា​លពីរ​នាក់​ភេទ​ស្រី​ត្រូវ​បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​នៅក្នុង​ការគ្រប់គ្រង​ស្ថាន​ការ​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​ពេ​ជ្រា​ដា​មួយគ្រឿង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ចំនួន​បួន​គ្រឿង​បាន​ទៅ​ជួយ​ដោយ​បាញ់​ទឹក​អស់​២៥​ស៊ីទែន​ទើប​គ្រប់គ្រង​បាន​នៅ​ម៉ោង​ប្រមាណ​១​រំលង​អា​ធ្រា​តុ​។​

​គេ​នៅ​ពុំទាន់​ដឹង​អំពី​ទំហំ​ទ្រព្យសម្បត្តិ​ដែល​បំផ្លាញ​ដោយ​គ្រោះ​អគ្គីភ័យ​មួយ​នេះ​នៅ​ឡើងខណៈ​សព​យុវតី​ទាំងពីរ​នាក់​ត្រូវ​ប​ញ្ជួ​ន​ទៅធ្វើ​បុណ្យ​ឯ​ខេត្តព្រៃវែង​៕S/