​ក្រោយ​ពិភាក្សាគ្នា​នឹង​ខេត្ត​ស្រះកែវ​ថៃ​បង្វែរ​ពលករ​ខ្មែ​បន្ត​វិលត្រឡប់​ឱ្យ​ចូលមក​កម្ពុជា​តាម​ច្រក​អូរ​បី​ជាន់​

121
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ក្រោយ​ពិភាក្សាគ្នា​នឹង​ខេត្ត​ស្រះកែវ​ថៃ​បាន​យល់ព្រម​បង្វែរ​ពលករ​ខ្មែ​ដែល​បន្ត​វិលត្រឡប់​ក្រោយ​បិទ​ព្រំដែន​ឱ្យ​ចូលមក​កម្ពុជា​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​ទោះយ៉ាងណា​នៅ​ច្រករបៀង​ផ្សេង​ក៏​នៅមាន​ពលករ​ច្រាល​ចេញ​ដែរ​គិត​ត្រឹម​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​។​

លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទៅ​ទទួល​និង​អប់រំ​ណែនាំ​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​ចេញ​លើក​ទី​១​តាម​ច្រករបៀង​អូរ​បី​ជាន់​កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​។​នាឱកាស​នោះ​លោក​អភិបាលខេត្ត​និង​មន្ត្រី​បានប្រគល់​អាលកុល​១​ធុង​ធំ​ម៉ាស់​៥០០​កូនកន្សែង​៥០​ថវិការ​២​លាន​រៀល​សម្រាប់​ក្រុមការងារ​ចម្រុះ​។​

​នគរបាល​ទា​ហ៊ាន​អាវុធហត្ថ​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​មណ្ឌល​ជួរមុខ​នៃ​គណៈកម្មការ​ទទួល​ពល​ករ​ត្រឡ​ន់​ពី​បរទេស​របស់​ខេត្តបន្ទាយមានជ័យ​នៅ​ទីនោះ​។​បន្ត​មក​ក្រុមការងារ​បាន​ដឹក​ពលករ​ទាំងនោះ​ទៅ​មណ្ឌល​សំចត​នៅ​ក្រុង​ប៉ោយប៉ែត​ដើម្បី​អនុវត្ត​វិធាន​ដូចដែល​បាន​អនុវត្ត​កន្លងមក ។​

​ចំណែក​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា ៖ ពេលទៅដល់​ក្រុមគ្រូពេទ្យ​បាន​ត្រួតពិនិត្យ​កម្តៅ​និង​ឆែក​សុខភាព​រួម​Mass Screening លើ​បងប្អូន​ពលករ​ដែល​ត្រឡប់​ពី​ថៃ​។​ដើម្បី​ចាប់យក​ករណី​សង្ស័យ​COVID19​មក​ធ្វើ​វិភាគ​ជំនា​ញច​ត្តា​ឡី​ស័ក​នៅ​ម​ន្ទិ​រ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​(QuarantineatRHPoipet)​។​យក​សំណាក​ពី​បងប្អូន​ដើម្បី​កាត់បន្ថយ​ទប់ស្កាត់​ការចម្លង​ចូលក្នុង​មូលដ្ឋាន​។​លោក​បន្តថា​៖​កិច្ចការ​នេះ​ដើម្បី​សុវត្ថិភាព​សុខភាព​ក្នុង​សហគមន៍​នាពេលនោះ​មាន​ពលករ​ជាង​១០០​នាក់​បាន​វិលត្រឡប់​៕S/