​ខេត្តព្រះវិហារ​ទទួលភ្ញៀវ​ទេសចរ​ជិត​៥​ម៉ឺន​នាក់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​

398
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​២០១៩​រយៈពេល​បី​ថ្ងៃ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចូលមក​កម្សាន្ត​នៅតាមរ​ម្មណី​ដ្ឋា​ន​នានា​ក្នុង​ខេត្តព្រះវិហារ​មាន​ចំនួន​៤៩.៦៩២​នាក់​។​តួលេខ​នេះ​បាន​កើនឡើង​៧៤,៨៦​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​មាន​ចំនួន​តែ​២៧.៥៧២​នាក់​។​ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំង​៤៩.៦៩២​នាក់​មាន​ភ្ញៀ​ង​ជាតិ​ចំនួន​៤៩.២៨០​នាក់​កើនឡើង​៧៨.៧៣​ភាគរយ​ភ្ញៀវ​អន្តរជាតិ​ចំនួន ៤១៩​នាក់ ថយចុះ​ចំនួន ៥១.៣០​ភាគរយ​។​

​លោក​គង់​វិបុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​ថា​ភ្ញៀវទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​បានមក​ទស្សនា​នូវ​ទីតាំង​ចំនួន​៩​ក្នុង​ខេត្តព្រះវិហារ​។​ក្នុងនោះ​មាន​ប្រាសាទព្រះវិហារ​,​ប្រាសាទ​កោះកែរ​,​ប្រាសាទព្រះខាន់​,​ទឹកធ្លាក់​ព្រះ​និម្មិត​,​ទឹកធ្លាក់​បុ​ស្បូវ​,​ទឹកធ្លាក់​លើ​ភ្នំ​ត្បែង​,(​ទឹកធ្លាក់​តាំងយូ​ទឹកធ្លាក់​តា​ម៉ា​)​សហគម​អូ​ទ្រ​,​សហគម​ទំនប់​៩៥​និង​ទីតាំង​ផ្សេងៗ​ទៀត​៕S/​