​ខ្យល់​កន្ត្រាក់​កណ្តាល​ក្រុង​សៀមរាប​ បាក់​ប៉ាណូ​កាត់​ទទឹងផ្លូវ​ធ្លាក់​ត្រូវ​រថយន្ត​៤​គ្រឿង​

395
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​:​ កាលពី​ព្រលប់​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៩​ មាន​ខ្យល់​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង​ពេញ​ក្នុង​ក្រុង​សៀមរាប​ បណ្តាលឱ្យ​បាក់​ប៉ាណូ​កាត់​ទទឹងផ្លូវ​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ ដែល​ដាក់តាំង​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។​

ប៉ុន្តែ​មិនទាន់បាន​ដោះចេញ​បាន​ធ្លាក់ចំ​ត្រូវ​រថយន្ត​ចំនួន​២​គ្រឿង​ដែល​កំពុង​បើកបរ​និង​២​គ្រឿង​ទៀត​ចត​នៅ​ស្ងៀម​ បណ្តាលឱ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​។​ប៉ុន្តែ​មិនមាន​នរណាម្នាក់​រងរ​បួស​ក្នុង​ហេតុ​កាណ៍​នោះឡើយ​។

​សូមបញ្ជាក់​ផងដែរ​ថា រថយន្តទាំង​៤​គ្រឿង​នោះ​មាន​៖ ​រថយន្ត​ហាយ​ឡិន​ឌឺ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​២Q ០៩ ៨៧ ខូចខាត​ទាំងស្រុង ,​រថយន្ត​HILUX​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ភ្នំពេញ​២ O ៥៩ ៦៧​ខូចខាត​ខាងមុខ​ទាំងស្រុង​។

រថយន្ត​ម៉ាក​ScionXa​ពណ៌​ឈាមជ្រូក​ ពាក់​ស្លាក​លេខ​សៀមរាប​២C១៥៥៧​ខូចខាត​ចំពាក់​កណ្តាល​ខ្លួន​និង​រថយន្ត​ម៉ាក​FORD​ពណ៌​ស ​គ្មាន​ស្លាក​លេខ ​ទើប​អូស​ចេញពី​ឃ្លាំង ​ត្រូវចំ​កញ្ចក់​ខាងមុខ​បន្តិច​។​ក្នុងករណី​ហេតុការណ៍​ខាងលើ​មិនទាន់មាន​ការដោះស្រាយ​យ៉ាងណា​នៅឡើយ​ទេ​៕S/Ha

​រូបភាព​: ខ្យល់​កន្ត្រាក់​ក្បាល​ព្រលប់ កណ្តាល​ក្រុង​សៀមរាប បាក់​ប៉ាណូ​កាត់​ទទឹងផ្លូវ ធ្លាក់​ត្រូវ​រថយន្ត​៤​គ្រឿង​៕​បាយ័ន​