​ខ្យល់​កន្ត្រាក់​បណ្ដាលឱ្យរ​លំ​ដើមឈើ​សង្កត់​រថយន្ដ​៣​គ្រឿង​

689
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាងខ្លាំង​មួយ​ប្រាវ បណ្តាល​ឲ្យ​បាក់​ដើមឈើ​ធំ​មួយ រលំ​សង្កត់​លើ​រថយន្ត​ចំនួន​៣​គ្រឿង រង​ការខូចខាត កាលពី​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់ ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ខ្យល់​កន្ត្រាក់​មួយ​បាន​បក់បោក​យ៉ាងខ្លាំង ដោយ​លាយឡំ​ជាមួយនឹង​ភ្លៀងរលឹម​ស្រិចៗ បណ្ដាល​ឲ្យ​ដើមឈើ​ខាងលើ​បាក់​សង្កត់​ទៅលើ​រថយន្ត​ចំនួន​៣​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ។​​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​យក​រថយន្ត​ទាំង​៣​គ្រឿង​ដែល​រង​ការខូចខាត​នោះ យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕S/​

​ខ្យល់​កន្ត្រាក់​បណ្ដាលឱ្យរ​លំ​ដើមឈើ​សង្កត់​រថយន្ដ​៣​គ្រឿង​