​គេហទំព័រ Fixh.me សេវា​ជួសជុល​និង​ថៃ​ទាំ​ផ្ទះ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​

206
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​នេះ​Fixh.me​បានប្រកាស​សម្ពោធ​នូវ​គេហទំព័រ​ថ្មី​សម្រាប់​បងប្អូន​ណា​ដែល​កំពុង​ស្វែងរក​សេវា​កែលម្អ​និង​ជួសជុលផ្ទះ​នៅ​រាជធានី​ភ្នំពេញ​យើង​។​គេហទំព័រ​នេះ​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុងការ​ផ្សារភ្ជាប់​រវាង​អតិថិជន​និង​អ្នកឯកទេស​ជួសជុលផ្ទះ​, បង្ហាញ​អំពី​ប្រវត្តិ​(​ប្រូ​ហ្វា​ល់​)​របស់​អ្នកឯកទេស​នោះ​,​តាមដាន​ស្ថានភាព​ប្រតិបត្តិការ​,​ទូទាត់​ប្រាក់​អន​ឡាញ​, ចុះបញ្ជី​ដើម្បី​ក្លាយជា​អ្នក​អាជីព​ជួសជុលផ្ទះ​, និង​ផ្តល់​ជា​ប្លុក (blog) សម្រាប់​ណែនាំ​អំពី​ការកែលម្អ និង​ជួសជុលផ្ទះ​ដោយ​ខ្លួនឯង​តាមរយៈ​ទំព័រ​ងាយៗ​ក្នុង​គេហទំព័រ​នេះ​។​

​អគ្គនាយក​គេហទំព័រ​Fixh.me​លោក​តេង​ស៊ា​វ​ប៉ោ​មានប្រសាសន៍ថា​៖“​ពួកយើង​ទាំងអស់គ្នា​កំពុងតែ​រស់នៅ​ក្នុងសង្គម​មួយ​ដែលមាន​ការរីកចម្រើន​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ដែល​គ្រប់​វិនាទី​សុទ្ធតែ​មានតម្លៃ​។ យើង​ទទួលស្គាល់ថា​ការស្វែងរក​អ្នក​ដែល​អាចជួយ​យើង​បាន​គឺជា​ការងារ​មួយ​ដែល​មិន​ងាយស្រួល​ទេវា​អាច​ចំណាយពេល​ដ៏​មានតម្លៃ​របស់​យើង​យ៉ាងច្រើន​ដូច្នេះហើយ​បានជា​យើងខ្ញុំ​បាន​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ​នេះ​ដើម្បី​កាត់បន្ថយ​ពេលវេលា​ដ៏​មានតម្លៃ​របស់លោក​អ្នក​”​។​

​គេហទំព័រ​នេះ​ធ្វើ​ឲ្យ​យើង​កាន់តែ​ងាយស្រួល​ក្នុងការ​ស្វែងរក​សេវា​កែលម្អ​ផ្ទះសម្បែង​ដោយ​អនុវត្ត​ជំ​ហ៊ាន​ចំនួន​៣​ងាយៗ​។​សេវាកម្ម​ដែល​ផ្តល់ជូន​រួមមាន​ដូចជា​តម្លើង​ជួសជុល​ថែទាំ​ប្តូរ​ថ្មី​និង​ដោះស្រាយ​បញ្ហា​របស់​ម៉ាស៊ីនត្រជាក់​, ម៉ាស៊ីនបោកខោអាវ​, ទូទឹកកក​ក​, ម៉ាស៊ីនទឹក​ក្តៅ​, បញ្ហា​ជ្រាប​ទឹក និង​ប្រព័ន្ធ​ភ្លើង​។ អតិថិជន​អាច​ចូលទៅ​មើល​ប្រវត្តិ (​ប្រូ​ហ្វា​ល់​) របស់​អ្នកបច្ចេកទេស​, អាច​ផ្តល់​ចំណាត់ថ្នាក់ និង​អាច​ចូល​មើល​ឡើងវិញ​នូវ​ការងារ​ដែល​គាត់​ធ្លាប់​ផ្តល់​ឲ្យ​អតិថិជន​ពីមុនៗ​ដោយផ្ទាល់​។
​របាយការណ៍​អំពី​ស្ថានភាព​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​តាមដាន​វឌ្ឍន​ភាព​នៃ​ប្រតិបត្តិការ​។ ឥឡូវនេះ អតិថិជន​អាចធ្វើ​ការទូទាត់​ប្រាក់​អន​ឡាញ​បាន​តាមរយៈ​ធនាគារ ABA និង​វី​ង​បាន​។ ទោះជា​យ៉ាងនេះ​ក្តី អតិថិជន​អាចមាន​ជម្រើស​ទូទាត់​ជា​សាច់ប្រាក់​ក៏បាន​។​

​លោក​អគ្គនាយក​បា​នប​ន្ត​ថា​៖“Fixh.me​មិន​ត្រឹមតែ​ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​សេវា​ជួសជុល​កែលម្អ​ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេហទំព័រ​នេះ​ក៏​ជួយ​បង្កើត​ការងារ​សម្រាប់​ជាង និង​អ្នកឯកទេស​នានា​ថែម​ទៀតផង​។ អ្នកបច្ចេកទេស​ត្រូវតែ​ឆ្លងកាត់​នូវ​ការធ្វើ​តេស្ត​វាស់​ស្ទង់​គុណ​វ​ឌ្ឍិ និង​ការវាយតម្លៃ​រៀងរាល់​ពេល​គាត់​បំពេញការងារ​”​។​

​លើសពីនេះ​គេហទំព័រ​យើង​នេះ​ក៏​ផ្តល់ជូន​នូវ​ការសរសេរ​ផូស (posts) ក្នុង​ប្លុក​ដែលមាន​រូបភាព និង​វីដេអូ​ងាយស្រួល​មើល​អំពី​គន្លឹះ​និង​វិធី​ផ្សេងៗ​ក្នុងការ​ជួសជុល​និង​កែលម្អ​ផ្ទះ​ចំនួន​២​ដង​ក្នុង​មួយ​សប្តាហ៍​។​ដើម្បី​កក់​អ្នកបច្ចេកទេស​ជួសជុល សូម​ចូលទៅ​គេហទំព័រ www.fixh.me ឬ​ទូរស័ព្ទ​មក​លេខ​៖ (+៨៥៥) ៩៦ ៩៦ ១១១១ ២ ។​នៅ​ថ្ងៃ​សម្ភោ​ធ​គេហទំព័រ Fixh.me នេះ យើង​នឹង​ផ្តល់ជូន​ការចុះ​តម្លៃ ១០​ភាគរយ​ចំពោះ​ការ​កក់​ដំបូង​តាមរយៈ​គេហទំព័រ​របស់​យើង​លើ​គ្រប់​សេវាកម្ម​ទាំងអស់​រយៈពេល​១​ខែ​ចាប់ពីពេលនេះ​ទៅនា​ឆ្នាំ ២០២០​។ *​ដោយ​អនុវត្ត​លក្ខខណ្ឌ​មួយចំនួន​។​

​ហ្វី​ក​ស៍មី (Fixh.me) គឺជា​ក្រុមហ៊ុន​ជួសជុល និង​ថែទាំ​ផ្ទះមួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ និង​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៨​មក​។​ក្រុមហ៊ុន​Fixh.me​ផ្តល់​វេទិកា​សម្រាប់​អតិថិជន​ធ្វើការ​កក់​នូវ​អ្នកឯកទេស​ជួសជុល​កែលម្អ​ផ្ទះ​ដែល​អាច​ទុកចិត្តបាន​ប្រកបដោយ​សុវត្ថិភាព​តម្លៃ​សមរម្យ​និង​ចំណាយពេល​តិច​។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​របស់​យើង​កំពុង​ផ្តល់ជូន​នូវ​សេវាកម្ម​ចំនួន​៧​ប្រភេទ​ដោយមាន​ជាង​បច្ចេកទេស​ជាង​១០០​នាក់​កំពុងធ្វើការ​។​ក្នុង​ឆ្នាំ​២០១៨​ក្រុមហ៊ុន​Fixh.me​បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ៥ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ស្មា​ត​ស្តា​ត (SmartStart) ក្នុង​កម្មវិធី​អ្នក​ន​វា​នុ​វត្ត​វ័យក្មេង និង​ជាប់​ចំណាត់ថ្នាក់​កំពូល​លេខ ២ នៅ​ឆ្នាំ ២០១៩ ក្នុង​កម្មវិធី Total Startupper ៕S/​