​គ្រូពេទ្យ​នៅ​សមរភូមិ​មុខ​នៃ​ការប្រយុទ្ធប្រឆាំង​កូ​វីត​១៩​នឹង​ទទួលបាន​ការឧបត្ថម្ភ​គាំពារ​

81
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​អះអាងថា​គ្រូពេទ្យ​ដែល​នៅ​ពិនិត្យ ថែទាំ​អ្នកជំងឺ​នៅ​សមរភូមិ​មុខ​នៃ​ការប្រយុទ្ធប្រឆាំង​កូ​វីត​១៩​នឹង​ទទួលបាន​ការឧបត្ថម្ភ​គាំពារ​ពិសេស​មួយ ។​

លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​ខណៈ​ទទួល​ថវិកា​និង​សម្ភារ​ជា​អំណោយ​ពី​សប្បុរសជន​ចំនួន​៣២​លាន​រៀល​គឺមាន​ក្រុមហ៊ុន​អចលនវត្ថុ​លី​ហេង និង​ក្លិប​អាជីវកម្ម​កម្ពុជា​ចំនួន​២០​លាន​រៀល​,​ក្រុមហ៊ុន​អ៊ី​អិ​ល​អេ​ច​(ELH)​របស់លោក​តាន់​គឹម​ហួត​ចំនួន​១០​លាន​រៀល​,​ក្រុម​ជិះ​កង់​បន្ទាយមានជ័យ​ចំនួន​២,២​លាន​រៀល​។​ដែលជា​ការរួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ទាំង​កម្លាំងកាយ​ចិត្ត​ស្មា​តី​និង​ធនធាន​ដើម្បី​យុទ្ធនា​ការប្រយុទ្ធ​នឹង​មេរោគ​COVID-19 របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​អ្នកស្រី​ចុង​ជី​ង​ម៉ី​និង​សប្បុរសជន​នៃ​ក្រុមហ៊ុន​បាន​និយាយថា​៖​ក្នុង​កាលៈទេសៈ​ដែល​ខេត្ត​និង​ប្រទេស​កម្ពុជា​ព្រមទាំង​ពិភពលោក​រង​ការរីក​រាលដាល​ជា​សាកល​នៃ​មេរោគ​កូ​វីដ​១៩​នេះ​ដំណើរ​ការធ្វើ​អាជីវកម្ម​របស់​ពួកខ្លួន​ក៏​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែរ​។​ប៉ុន្តែ​ពួកខ្លួន​បាន​ឃើញថា​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល​ក៏​ដូច​អាជ្ញាធរខេត្ត​និង​ផ្នែក​ពាក់ព័ន្ធ​មាន​បន្ទុក​ធំ​ហួសប្រមាណ​ជាង​ពួកខ្លួន​ទៅទៀត​។​ហេតុនេះ​ពួកខ្លួន​ក៏បាន​រៃអង្គាស​បាន​ថវិកា​សម្ភារ​តិចតួច​នេះ​មក​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​/​ជំងឺ​កូ​វីដ​១៩​នេះ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​លោក​ខេង​ស៊ុម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ជា​តំណាង​រដ្ឋបាលខេត្ត​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​សន្តាន​ចិត្ត​សប្បុរសជន​ជួយ​សម្រាល​ទុក្ខលំបាក​នេះ​។​ថា​ក្រោយពី​ទទួល​អំណោយ​នេះហើយ​លោក​អភិបាល​ថា​នឹង​ប្រើប្រាស​វា​អោយចំ​គោលដៅ​បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព ។

លោក​អ៊ុ​រាត្រី​បាន​បន្តថា​៖​ចំពោះមុខ​មន្ត្រី​ក្រុមការងារ​គ្រប់​ថ្នាក់​បាន​និង​បន្ត​ផ្សព្វផ្សាយ​ពី​វិធាន​បង្ការ​ការពារ​ពី​មេរោគ​កូ​វីដ​១៩​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ជាង​១២.០០០​នាក់​,​ដល់​ពលរដ្ឋ​ទូទៅ​និង​ក៏​ត្រៀម​សណ្ឋាគារ​និង​ផ្ទះសំណាក់​២,​សាលារៀន​៣​កន្លែង​បន្ថែម​សម្រាប់​ប​ម្រ​ង​ទុក​ទទួល​ដាក់​ដាច់ដោយឡែក​និង​ថៃ​ទាំ​អ្នក​ឆ្លង អ្នកជំងឺ​កូ​វីត​១៩ ៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី​លោក​ខេង​ស៊ុម​ទទួល​អំណោយ​ថវិកា​ពី​សប្បុរសជន​ក្នុង​ខេត្ត​៣២​លាន​រៀល សម្រាប់​ប្រើប្រាស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ ។ ១​ផ្នែក​ធំ​នឹង​ឧបត្ថម្ភ លើកទឹកចិត្ត​គ្រូពេទ្យ (​រូប ៖​ភ្នំ​ស្វាយ​)​