​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​ថ្ងៃទី​២១​ខែសីហា​,ស្លាប់​៥​នាក់​របួស​១៨​នាក់​

1258
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរនៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៤​លើក  ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៥​នាក់ និង​របួសធ្ងន់​១៣​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរទាំង​១៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១៨​គ្រឿង​រថយន្ត​តូច​២​គ្រឿង​និងរ​យន្ដ​ធុន​ធំ​១​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​ប្រជែង​-​បត់​គ្រោះថ្នាក់​-​និង​ស្រវឹង​។​

បើគិតសរុប​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រយៈពេល​២១​ថ្ងៃនៃខែសីហានេះ មាន​ចំនួន​២០៨​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៩៩​នាក់ របួសធ្ងន់​ចំនួន​១៩៩​នាក់ និង​របួសស្រាល​ចំនួន​១០៤​នាក់​៕S/MN​ដោយ​៖​ហូ​សាន់​