​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៥​ខែមេសា​ស្លាប់​៥​នាក់​របួស​១៥​នាក់​

774
ចែករម្លែក

​ដោយៈ​សហការី​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក ។​ក្នុងនោះ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៥​នាក់​របួសស្រាល​ចំនួន​២​នាក់ និង​របួសធ្ងន់​១៣​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​តូច​៧​គ្រឿង រថយន្ដ​ធុន​ធំ​៩​គ្រឿង និង​កង់​១​គ្រឿង​។​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​មិន​គោរព​សិទ្ធិ​-​ល្មើស​ល្បឿន​-​មិន​ប្រកាន់​ស្ដាំ​-​កត្តា​ផ្លូវ និង​កត្តា​យានយន្ដ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រយៈពេល​២៥​ថ្ងៃ ខែមេសា ឆ្នាំ​២០១៨​មាន​ចំនួន​២៧៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៤៦​នាក់ របួសធ្ងន់​ចំនួន​២៧២​នាក់ និង​របួសស្រាល​ចំនួន​១៦៥​នាក់​៕S/

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៥​ខែមេសា​ស្លាប់​៥​នាក់​របួស​១៥​នាក់​