​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​ខែសីហា​មនុស្ស​ស្លាប់​៣​នាក់​របួស​៣​នាក់​

768
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​ចំនួន ៥​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ របួសធ្ងន់​២​នាក់ របួសស្រាល ម្នាក់​។​

​របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៩​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ២​នាក់​(​យប់​ម្នាក់​)​។​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ ១​លើក​និង​មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​ម្នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៤ គឺ​ថ្ងៃទី​១-១៤ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៧​នាក់ របួស​សរុប ១៣៧​នាក់ របួសធ្ងន់ ៩២​នាក់ របួសស្រាល ៤៥​នាក់ ៕S/