​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​នៅ​ស្រុក​សំបូរ​បាត់​ខ្លួន​ម្នាក់​សមត្ថកិច្ច​ស្វែងរក​មិនទាន់​ឃើញ​

1231
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​បុរស​ម្នាក់​បាន​បាត់​ខ្លួន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​បង្កឡើង​ដោយ​ទូក​ដឹក​សាកសព​បុក​ជាមួយ​ទូក​ដឹក​ត្រី​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្វែងរក​ជួយសង្គ្រោះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​កោះ​រងាវ​ឃុំ​កំពង​ចាម​ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​កើតឡើង​ដោយ​ទូក ដឹក​សាកសព​ដោយ​ពស់​ចឹក បុក​ជាមួយ​ទូក​ដឹក​ត្រី​បណ្ដាល​ឲ្យ​បាត់​ខ្លួន​ខាង​ទូក​ដឹក​ត្រី​ម្នាក់​ឈ្មោះ ផា សីហា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​ទឹ​ញ​ត្រី​។ រស់នៅ ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្តក្រចេះ​។​ចំណែក​សព្វ​ពស់​ចិក​រស់នៅ​ភូមិ​កំពង​អំពិល ឃុំ​កំពង់ចាម់ ស្រុក​សំបូរ​។​

​មន្ត្រីនគរបាល​រូបនោះ​បន្ដទៀតថា​ជនរងគ្រោះ​ដោយ​ពស់​ចឹក​នោះបាន​ដឹក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជួយសង្គ្រោះ​មិនបាន​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​ដឹក​សព​យក​ទៅវិញ​លុះដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ទូក​ដឹក​ត្រី​បណ្ដាល​ឲ្យ​ខាង​ទូក​ដឹក​ត្រី​ធ្លាក់ទឹក​បាត់​ខ្លួន​តែម្ដង​។​

សមត្ថកិច្ច​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​នេះ​ថា​កម្លាំង​សមត្ថកិច្ច​រក​សាកសព​បុរស​ដែល​បាត់​ខ្លួន​ក្នុង​ទឹក​នោះ​ឃើញ​ហើយ​គឺ​បណ្តាលមកពី​ទូក​ដឹក​សាកសព​ទៅបុក​ទូក​ដឹក​ត្រី​បណ្តាល​ឲ្យ ត្រូវ​ក្បាល​និង​ស្លាប​ចាក់​ទូក​ខ្លួនឯង​៕S/