​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំ​យ៉ាម៉ា​ជាង​៧០០​គ្រាប់​នៅ​ស្រុក​កំរៀង​

380
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់​និង​ថ្នាំ​យ៉ាម៉ា​ចំនួន​៧៣៨​គ្រាប់​និង​សម្ភារៈ​មួយចំនួន​ត្រូវបាន​កម្លាំង​ជំនាញ​នគរបាល​ស្រុក​កំរៀង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​រំលង​អា​ធ្រា​ត្រ​និង​ព្រឹក​ថ្ងៃទី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩​។​នៅ​ចំណុច​ក្រុមទី​១២​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ហើយ​បញ្ជូនមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក​គឹម​ពន្លក​អធិការនគរបាល​ស្រុក​កំរៀង​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ជ​សុ​ផា​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​។​ករណី​ចុះបង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច​ដកហូត​បានៈ​ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត​ពណ៌​ផ្កាឈូក​មាន​ត្រា​អក្សរ​បរទេស​(WY)​ចំនួន​៥០​គ្រាប់​សង្ស័យ​មាន​សារធាតុ​ញៀន​-​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ពណ៌​ក្រហម​។​

​សមត្ថកិច្ច​យើង​បាន​បន្តធ្វើ​ការឆែកឆេរ​លំ​ដ្ឋា​ន​របស់​ជនសង្ស័យ​ឈ្មោះ​ធូ​រដ្ឋា​ភេទ​ប្រុស​អាយុ​23​មុខរបរ​រត់​ម៉ូតូឌុប ស្ថិតក្នុង​ក្រុមទី​12 ភូមិ​ដូង ឃំ​ុ​បឹងរាំង ស្រុក​កំរៀង​សមត្ថកិច្ច​រកឃើញ​និង​ដកហូត​បានៈ -​ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត​ពណ៌​ផ្កាឈូក​មាន​ត្រា​អក្សរ​បរទេស​(WY)​ចំនួន​688​គ្រាប់​សង្ស័យ​មាន​សារធាតុ​ញៀន​-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មាន​ចំនួន​២​ថង់​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ច​ផ្សារ​បិទ​បាត់​ជិត​ពណ៌​ស​សង្ស័យ​មាន​សារធាតុ​ញៀន​៕S/